ព័ត៌មានអន្តរជាតិ

Breaking News: មេដឹកនាំនិងស្ថាបនិកក្រុមទាហានស៊ីឈ្នួល Wagner លោក Prigozhin ធ្លាក់យន្តហោះស្លាប់នៅរុស្សី

រូបភាពពី៖​ AFP

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលដ៏ល្បីរបស់រុស្សី Wagner Group គឺលោក Yevgeny Prighozin បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយនៅក្នុងុតំបន់ Tver ក្បែរទៅនឹងរដ្ឋធានីក្រុងមូស្គូ។

ប្រភពដដែលបានឲ្យដឹងទៀតថាការអះអាងនេះត្រូវបានធ្វើឡើងដោយភ្នាក់ងារអាកាសចររុស្សី ដោយការប្រកាសបញ្ជីឈ្មោះ នៃអ្នកបាត់បង់ជីវិតទាំងអស់សរុបទាំង១០នាក់ដេលស្ថិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយកាលពីព្រលឹមថ្ងៃពុធម្សិលមិញ។

ភ្នាក់ងារអាកាសចរបានអះអាងថា ពីដំបូងថាការស៊ើបអង្កេតកំពុងតែបន្តធ្វើឡើងដើម្បីអាចពិនិត្យថា តើមូលហេតុអ្វីដែលនាំឲ្យមានការធ្លាក់យន្តហោះខ្នាតតូចនេះ ប៉ុន្តែក្នុងនោះភ្នាក់ងារបានពិនិត្យមើលឃើញថា មានឈ្មោះមេដឹកនាំក្រុម Wagner រូបនេះនៅក្នុងនោះផងដែរ។

គួរឲ្យដឹងដែរថា យន្តហោះឯកជនដែលដែលធ្វើដំណើរពីទីក្រុងមូស្គូ ទៅកាន់ទីក្រុង St. Petersburg បានធ្លាក់នៅក្នុងតំបន់ Tver ​ហើយមនុស្សដែលធ្វើដំណើរលើយន្តហោះនេះ ទាំង១០នាក់បានបាត់បង់ជីវិទាំងអស់៕ ប្រែសម្រួល៖ស៊ុនលី

To Top