ភ្នំពេញ៖ អ្នកនាំក្រសួងការបរទេសចិន លោកស្រី Hua Chunying បានបង្ហោះនូវរូបភាពក្រាហ្វិច ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ប្រទេសចិន ក្នុងការចូលរូមចំណែកកសាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនមហិមា ដល់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។
តាមរយៈបណ្តាញសង្គមធ្វីតធឺរបស់ខ្លួន នាថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣ លោកស្រី Hua Chunying ជាឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសចិនផងដែរនោះ បានលើកឡើងថា “ចិនជាមិត្តដែលអាហ្រ្វិកអាចពឹងពាក់បាន។ ប្រទេសចិន បានផ្តល់ជំនួយ អភិវឌ្ឍន៍យ៉ាងច្រើន ដល់ទ្វីបអាហ្រ្វិក និងបានជួយសាងសង់ផ្លូវដែកជាង ៦០០០ (ប្រាំមួយពាន់) គីឡូម៉ែត្រ ផ្លូវហាយវេជាង ៦០០០ (៥ប្រាំមួយពាន់) គីឡូម៉ែត្រ និងកន្លែងថាមពលធំជាង 80 នៅទ្វីបនេះ។
ការបង្ហាញនេះ ធ្វើឡើងស្របគ្នាទៅនឹងកិច្ចប្រជុំកំពូល BRICS (Brazil, Russia, India, China and South Africa) បាននិងកំពុងប្រារព្វធ្វើឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង៕
ដោយ៖ សយ សុភា
Photo: Hua Chunying (Twitter)