ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង នាថ្ងៃ២៨ សីហា

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងស្តេចយាងទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

តាមរយៈព្រះរាជសារ នាថ្ងៃទី២៦ សីហា​ ព្រះមហាក្សត្រ ទ្រង់មានបន្ទូលថា «ក្នុងឱកាសអវត្តមានរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា» ៕

To Top