ភ្នំពេញ ៖ AEAS គឺជាអ្នកផ្តល់សេវាវាយតម្លៃការអប់រំឈានមុខគេ ដល់សិស្សអន្តរជាតិ និងសាលារៀន នឹងគ្រោងរៀបចំពិព័រណ៍ព័ត៍មានស្តីពី សាលាបង្រៀនល្បីៗ នៅប្រទេសអូស្ត្រាលី នៅថ្ញៃទី ១០ ខែកញ្ញា ដែលរៀបចំឡើងនៅ សណ្ឋាគារ Hyatt Regency ភ្នំពេញ។
គន្លឹះនៃឱកាសដ៏អស្ចារ្យក្នុងអំឡុងពេលកម្មវិធីនេះ លោកអ្នកនឹងទទួលបានព័ត៍មានបន្ថែមទាក់ទងអំពីប្រទេសអូស្ត្រាលី ដែលជាជម្រើសដ៏ពិសេសសម្រាប់ការសិក្សានៅបរទេស។ ជួបជាមួយអ្នកតំណាងមកពីសាលា ដែលនឹងផ្តល់ព័ត៌មានដ៏ទូលំទូលាយអំពីកម្មវិធីសិក្សារបស់សាលានៅអូស្ត្រាលី ស្តង់ដារនៃការអប់រំ ការចំណាយលើការសិក្សានៅបរទេស និងផ្លូវអនាគតដ៏ល្អដែលវិញ្ញាបនបត្រវិទ្យាល័យអូស្ត្រាលីផ្តល់ជូន ដែលនឹងនាំសិស្សានុសិស្សទៅកាន់សាកលវិទ្យាល័យល្បីៗទូទាំងពិភពលោក។
AEAS អ្នកជំនាញដ៏គួរឱ្យទុកចិត្តរបស់អ្នក នឹងចែករំលែកព័ត៌មានសំខាន់ៗអំពីការធ្វើតេស្ត ការជ្រើសរើសសាលារៀន កម្រិតឆ្នាំសិក្សាដែលសមស្រប និងជំនាញភាសាអង់គ្លេស។ ស្វែងយល់អំពីការធ្វើតេស្ត AEAS និងភាពងាយស្រួលក្នុងការចុះឈ្មោះចូលរៀនសាលានាៗ។
ស្វែងយល់ពីសាលាលំដាប់កំពូលនៅប្រទេសអូស្ត្រាលី ជួបជាមួយសាលាឯកជនកំពូលៗ នៅថ្ងៃពិព័រណ៍ព័ត៌មាន និងស្វែងយល់ពីអត្ថប្រយោជន៍ ដ៏អស្ចារ្យរបស់សាលានីមួយៗ ហើយលោកអ្នកក៏អាចស្វែងយល់បន្ថែមអំពីប្រភេទសាលា ក៏ដូចជាជម្រើសកន្លែងស្នាក់នៅផ្សេងៗ។ សាលានៅប្រទេសអូស្ត្រាលីដែលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៌នេះរួមមាន មហាវិទ្យាល័យ Beaconhills (VIC), មហាវិទ្យាល័យ John Paul International College (QLD), Melbourne Girls Grammar (VIC), PLC Sydney (NSW), សាលា St. Paul (QLD), សាលា St. Stephen (WIA) និងមហាវិទ្យាល័យ Wesley (VIC) ។
នៅពេលនិយាយអំពីសុខុមាលភាពរបស់កូនលោកអ្នក ប្រទេសអូស្ត្រាលីគឺជាកន្លែងដ៏ល្អសម្រាប់សិស្សអន្តរជាតិ។ លោកអ្នកនឹងអស់ការព្រួយបារម្មណ៍ ថាកូនៗរបស់អ្នកនឹងទទួលបានការមើលថែ និងគាំទ្រយ៉ាងដិតដល់ក្នុងដំណើរការសិក្សារបស់ពួកគេ។ បន្ថែមពីនេះទៅទៀត លោកអ្នកអាចស្វែងយល់បន្ថែមអំពីថ្លៃសិក្សាដែលសមស្របទៅនឹងតម្រូវការនិងថវិការរបស់អ្នក។
ការអប់រំតាមស្តង់ដារអន្តរជាតិ ប្រព័ន្ធអប់រំរបស់សាលា នៅប្រទេសអូស្ត្រាលី មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកដោយសារភាពល្អឥតខ្ចោះ ដោយក្នុងនោះរួមមាន គ្រូបង្រៀនដ៏ឆ្នើម កម្មវិធីសិក្សាដ៏ល្អ បច្ចេកវិទ្យាទំនើប និងសម្ភារៈទំនើបៗ ដែលបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរ។ សិស្សានុសិស្សអាចជ្រើសរើសប្រភេទនៃការអប់រំ រួមទាំងបរិញ្ញាបត្រអន្តរជាតិ (IB) វិញ្ញាបនបត្រពីប្រទេសអូស្ត្រាលី និងជម្រើសនៃការអប់រំវិជ្ជាជីវៈផ្សេងៗ។ និស្សិតអន្តរជាតិទទួលបានការគាំទ្រយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន និងជំនាញសិក្សាសំខាន់ៗ ដោយធានាបាននូវភាពជោគជ័យរបស់ពួកគេនៅក្នុងពិភពសាកលភាវូបនីយកម្ម។ លើសពីនេះទៀត ការផ្តល់ជំនួយប្រឹក្សានឹងជួយសិស្សក្នុងការជ្រើសរើសឱកាសការងារដ៏ល្អបំផុតនាពេលអនាគត ។
ប្រសិនបើអ្នកចាប់អារម្មណ៍រាល់នូវអ្វីដែលសាលានៅប្រទេសអូស្ត្រាលីផ្តល់ជូន សូមកុំខកខានឱកាសចូលរួមការតាំងពិពណ៍ព័ត៍មានអំពីសាលានៅប្រទែសអូស្ត្រាលី។
ដើម្បីរក្សាកន្លែងរបស់អ្នក សូមចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍តាមរយៈតំណ link នេះ៕