ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មាន អះអាងថា មិនអាចប្រើប្រាស់លុយ ធ្វើជាត្រីមុខ ដើម្បីរកតំណែង

រូបភាព៖ ទទក

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ជាគោលការណ៍នៃការដឹកនាំរបស់ក្រសួងព័ត៌មាន គឺអ្នកមានសមត្ថភាព ត្រូវលើកទឹកចិត្ត ហើយមិនអាចប្រើប្រាស់លុយធ្វើជាត្រីមុខ ដើម្បីរកតំណែងទេ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «ទទួលបេសកកម្មពី រដ្ឋសភា រាជរដ្ឋាភិបាល ពីបក្ស ក្នុងអណត្តិទី៧នេះ គឺដើម្បីធ្វើអោយក្រសួងព័ត៌មាននេះ ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រដ្ឋាភិបាលមួយ ដែលសកម្មបុរេសកម្ម អន្តរសកម្ម គុណភាព និងប្រសិទ្ធភាព»។

ផ្ទាំងពាណិជ្ជកម្ម

លោកថ្លែងថា ចាប់ផ្តើមដំបូងក្រសួងព័ត៌មាន ផ្តោតចំនុច២សំខាន់ ទំនើបកម្មស្ថាប័ននិងរដ្ឋបាលទំនើប។ តើទំនើបកម្មស្ថាប័ន និង រដ្ឋបាលទំនើផ្តោតលើអ្វីគឺទី១៖ មន្ត្រីត្រូវតែមានកន្លែងធ្វើការ
ទី២៖ ចាប់ផ្តើមដំបូងមន្ត្រីត្រូវតែមានសម្ភារគ្រប់គ្រាន់ដើម្បីធ្វើការ នេះជារដ្ឋបាលទំនើបអាចមើលឃើញនឹងភ្នែក ហើយជាជំហានដំបូង នឹងរៀបចំជូន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលជាក្បាលម៉ាស៊ីនដឹកនាំក្រសួង។
-ទំនើបកម្មធនធានមនុស្ស សំដៅទៅលើការ ធ្វើបច្ចុប្បន្នភាពខ្លួនយើងជាមន្ត្រី អោយស្របទៅនឹងការវិវត្តន៍របស់សង្គមឌីជីថល
-គោលការណ៍នៃការដឹកនាំរបស់ក្រសួងព័ត៌មាន គឺអ្នកមានសមត្ថភាព ត្រូវលើកទឹកចិត្ត ហើយមិនអាចប្រើប្រាស់លុយធ្វើជាត្រីមុខ ដើម្បីរកតំណែងទេ។

លោករដ្ឋមន្ត្រី បន្តថា យើងមិនអាចយកមនុស្ស គ្មានជំនាញយកមកកាន់តួនាទី ដែលធ្វើអោយប៉ះពាល់ មុខមាត់របស់កក្រសួងផង និងប៉ះពាល់ដល់គុណភាព ការងារក្នុងការបម្រើរាជរដ្ឋាភិបាល លើការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិទេ។ ពីអំណេះតទៅ ការជ្រើសរើសមន្ត្រី នឹងបើកអោយមានការប្រឡង អ្នកដែលមានសមត្ថភាពនឹងជាប់ ចំពោះតួនាទី ភារកិច្ចដែលនៅទំនេរដែលត្រូវបំពេញបន្ថែម នឹងត្រូវជំនួសនៅពេលចូលនិវត្តន៍ ក្នុងអគ្គនាយកដ្ឋានចំណុះ នឹងកំណត់អោយមានការប្រឡង ហើយអ្នកដែលមានសមត្ថភាព មានពិន្ទុខ្ពស់ នឹងទទួលតំណែងដែលទំនេរ៕

To Top