ព័ត៌មានអន្តរជាតិ

ប៉ូលិសអាហ្វហ្គានីស្ថាន បំផ្លាញចោលមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀន នៅតំបន់ភាគខាងត្បូងប្រទេស

រូបភាពពី៖​ XINHUA

អាហ្វហ្គានីស្ថាន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា លោក Abdul Wasei Omar ស្នងការនគរបាលខេត្ត បានលើកឡើងកាលពីថ្ងៃអង្គារថា ក្រុមប៉ូលិសបានបំផ្លាញមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀន ចំនួន៣កន្លែងនៅក្នុងខេត្ត Nimroz ស្ថិតនៅភាគខាងត្បូង នៃប្រទេសអាហ្វហ្គានីស្ថាន ។
លោក Omar បានបញ្ជាក់ថា “ក្រោយពីបានប្រទះឃើញកន្លែងដោយបុគ្គលិកសន្តិសុខនៅក្នុងស្រុក Delaram យើងបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃនេះ និងបានបំផ្លាញមន្ទីរពិសោធន៍ដែលផលិតថ្នាំគ្រីស្តាល់ចំនួន៣ទីតាំង” ដោយបន្ថែមថា គ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងអំឡុងពេលប្រតិបត្តិការនោះទេ ។

គួររំលឹកថា កាលពីថ្ងៃចន្ទ ប៉ូលិសអាហ្វហ្គានីស្ថានបានឃាត់ខ្លួនជនសង្ស័យ១៨នាក់ពីបទរត់ពន្ធគ្រឿងញៀន និងរឹបអូសបានថ្នាំញៀនយ៉ាងច្រើននៅក្នុងរដ្ឋធានីកាប៊ុល និងខេត្តចំនួន៧នៅក្នុងប្រទេសនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top