ហ្សាកាតា ៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានគំរាមដាក់ទណ្ឌកម្មលើរោងចក្រ ដែលមិនព្រមដំឡើងប្រព័ន្ធ គ្រប់គ្រងការបំពុល ដើម្បីឆ្លើយតបទៅនឹង គុណភាពខ្យល់មិនល្អ របស់រដ្ឋធានី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក វីដូដូ បានឲ្យដឹងថា “ការដាក់ទណ្ឌកម្ម គឺជាក់លាក់ហើយ ឧស្សាហកម្ម អាចត្រូវបានបិទ ប្រសិនបើពួកគេបដិសេធ មិនជួសជុលនេះ ប្រសិនបើពួកគេមិនដំឡើងម៉ាស៊ីនសម្អាត ពីព្រោះតម្លៃ ដែលយើងចំណាយ សម្រាប់សុខភាពរបស់យើង គឺថ្លៃណាស់” ។
ដើម្បីកាត់បន្ថយការបំពុលបរិយាកាស មន្ត្រីបានបង្កើតគោលនយោបាយពីការងារពីផ្ទះ តម្រូវឱ្យអ្នកបើកបរបញ្ជូនទៅកាន់ការធ្វើតេស្តការបំភាយឧស្ម័ន និងជំរុញឱ្យប្រជាពលរដ្ឋ ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងប្រើប្រាស់យានយន្តអគ្គិសនី។
លោក វីដូដូ បានជ្រើសរើសរដ្ឋមន្ត្រីជាន់ខ្ពស់លោក Luhut Binsar Pandjaitan ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការបំពុលបរិយាកាស រួមទាំងការដាំដើមឈើ ការកែប្រែអាកាសធាតុ និងការអនុវត្តច្បាប់។ ទណ្ឌកម្មរដ្ឋបាលលើក្រុមហ៊ុនបំពុលបរិស្ថានចំនួន ១១ ត្រូវបានដាក់កាលពីពេលថ្មីៗនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
ប្រភព៖AFP