ព័ត៌មានអន្តរជាតិ

Update៖ ក្នុងឆ្នាំ២០២៤ ដាណឺម៉ាក នឹងបង្កើនជំនួយ បន្ថែមដល់អ៊ុយក្រែន

ប្រភព៖ AFP

OPENHAGEN៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការបរទេសបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ស្ថិតនៅក្រោមកញ្ចប់ជំនួយហិរញ្ញវត្ថុថ្មី ប្រទេសដាណឺម៉ាក មានគោលបំណងបង្កើន ជំនួយ របស់ខ្លួនដល់ប្រទេសអ៊ុយក្រែន និងប្រទេសជិតខាង ដែលស្ថិតនៅភាគខាងកើត នៃប្រទេស របស់ខ្លួនចាប់ពី១,២ពាន់លានក្រោនដាណឺម៉ាក DKK មានចំនួន១៧៤.៤ពាន់លានដុល្លារ អាមេរិកដល់១,៥ពាន់លានក្រោណ ដាណឺម៉ាក ដែលជាប្រទេសម្ចាស់ផ្ទះ ។

ករណីនេះនឹងធ្វើឱ្យប្រទេសអ៊ុយក្រែន ក្លាយជាអ្នកទទួលជំនួយបរទេសដ៏ធំបំផុត របស់ដាណឺម៉ាកសម្រាប់ឆ្នាំទី២ជាប់ៗគ្នានេះ ។

គួរបញ្ជាក់ថា ជំនួយរបស់ដាណឺម៉ាក នឹងរួមចំណែកដល់ការផ្តល់ជំនួយសង្គ្រោះសម្រាប់ជនរងគ្រោះ ចៀសវាងកើតជម្លោះ និងក៏សម្រាប់ការកសាងប្រទេសឡើងវិញ នៅដំណាក់កាលដំបូងផងដែរ ។

នេះបើយោងតាមលោក Dan Jorgensen រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងគោលនយោបាយអាកាសធាតុពិភពលោក ។

ជំនួយនេះនឹងត្រូវបានបញ្ជូនតាមរយៈមូលនិធិអ៊ុយក្រែន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់កិច្ចខិតខំប្រឹងប្រែងស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសជិតខាងភាគខាងកើតរបស់ខ្លួន ។

ជំនួយត្រូវបានបែងចែកជា២ផ្នែក ។ ជំនួយក្នុងការស្តារ និងកសាងឡើងវិញ មុនកាលកំណត់ដល់អ៊ុយក្រែននឹ
ងមានចំនួនសរុប ១,២ពាន់លានក្រោន ដាណឺម៉ាក ហើយជំនួយការខិតខំប្រឹងប្រែង ក្នុងតំបន់នឹងមានរហូតដល់៣០៦ដាណឺម៉ាក។ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top