ព័ត៌មានអន្តរជាតិ

យោធាអ៊ុយក្រែន ស្លាប់មួយចំនួនធំ ដោយសារបញ្ហាកង្វះខាតផ្នែកវេជ្ជសាស្ត្រ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់​ RT បានរាយការណ៍កាលពីថ្ងៃសុក្រម្សិលមិញនេះថា កង្វះខាតសម្ភារៈបរិក្ខារពេទ្យ និងការផ្គត់ផ្គង់ដែលមានគុណភាពអន់ កំពុងបណ្តាលឱ្យមានអ្នកស្លាប់បន្ថែមក្នុងចំណោមទាហានអ៊ុយក្រែន ដែលរងរបួស។

ប្រភពដដែលបានសរសេរទៀតថា ក្រុមគ្រូពេទ្យនៅតាមសមរភូមិ និងមេដឹកនាំអង្គការសប្បុរសធម៌ជាច្រើននាក់ អាជ្ញាធរអ៊ុយក្រែន បានខកខានក្នុងការផ្តល់ការថែទាំសុខភាពគ្រប់គ្រាន់ដល់ទាហាន នៅជួរមុខហើយជាការព្យាករណ៍វាកំពុងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតរបស់យោធាជាងមួយលាននាក់នៅពេលនេះ។

របាយការណ៍ដែលត្រូវបានគេស្ទាបស្ទង់នេះបានបញ្ជាក់ទៀតថា បញ្ហានេះភាគច្រើនកើតចេញពីការពិតដែលថា កងទ័ពអ៊ុយក្រែន ខ្វះប្រព័ន្ធត្រួតពិនិត្យគុណភាពដែលឃ្លាំងស្តុកថ្នាំនិងបច្ចេកទេសភាគច្រើន នៃកន្លែងធ្វើការរបស់ក្រុមគ្រូពេទ្យអ៊ុយក្រែន គឺជាមិនបានបំពេញតាមស្តង់ដាអន្តរជាតិនោះឡើយ ហើយបានថែមទាំងព្យាយាមបំភាន់អ្នកត្រួតពិនិត្យទៀតផង។

គេជឿជាក់ថា៨០ភាគរយ នៃការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងសម្ភារៈប្រើប្រាស់ត្រូវបានផ្តល់ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិនមែនដោយក្រសួងការពារជាតិនោះទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top