ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសតួកគី និងអ៊ីរ៉ង់ ជួបពិភាក្សា បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

ប្រភព៖ AFP
" "

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជួបពិភាក្សាជាមួយនឹង សមាភាគីរដ្ឋមន្ត្រីការបរទេស តួកគីលោក​ Hakan Fidan ដើម្បីស្វែងរកវិធីសាស្ត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីនិងការអនុវត្ត កិច្ចព្រមព្រៀងទ្វេភាគី។

ប្រភពដដែលបានឲ្យដឹងដែរថា នៅក្នុងសន្និសិទកាសែតរួមគ្នាលោក Amir Abdollahian បានលើកឡើងអំពីកិច្ចខិតខំប្រឹង ប្រែង របស់ប្រទេសទាំងពីរ ក្នុងការកំណត់ឲ្យបាននូវទំហំពាណិជ្ជកម្ម ដល់ទៅ៣០ពាន់លានអឺរ៉ូ ឬត្រូវជាជាង៣២ពាន់ដុល្លារអាមេរិក ហើយបច្ចុប្បន្នបានឈាន មកដល់ទំហំ ជាងពាក់កណ្តាល នៃផែនការនេះហើយ។

" "

គួរឲ្យដឹងដែរថាអ្នកការទូតកំពូល អ៊ីរ៉ង់បាននិយាយថា កិច្ចពិភាក្សាបាន ផ្តោត លើការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងតួគីក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតី តួគី Tayyip Tayyip Erdogan ទៅកាន់ទីក្រុង Tehran កាលពីខែកក្កដាឆ្នាំមុន ។

" "

លោក Amir-Abdollahian ក៏បានអះអាងដែរថា ទាំងប្រទេសអ៊ីរ៉ង់ និងតួគីបានយល់ព្រមរៀបចំកិច្ចប្រជុំត្រីភាគីមួយ ដែលត្រូវចូលរួមដោយ អារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីវិធីបង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងចំណោម ប្រទេសទាំងបីផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top