ព័ត៌មានអន្តរជាតិ

លោក Netanyahu សន្យាក្នុងការកសាង របងជញ្ជាំងព្រំដែនថ្មី ការពារអន្តោប្រវេស

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានប្រកាសអំពាវនាវឲ្យមាន ការកសាងជញ្ជាំងព្រំដែនថ្មីដែលស្ថិត នៅភាគខាងកើតនៃប្រទេស ជាប់នឹងប្រទេសហ្ស៊កដានី។

ប្រភពដដែលបានសរសេរទៀតថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានធ្វើឡើងនៅក្នុងពេលដែលកំពុងមាន ភាពតានតឹងនៃសកម្មភាពស្វែងរកកន្លែង ជ្រកកោនដោយក្រុមអន្តោប្រវេស របស់ជនជាតិអាហ្វ្រិក។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ៖យើងបានសាងសង់របងមួយ នៅព្រំដែនភាគខាងត្បូងរបស់យើង រួចមហើយទល់នឹងប្រទេសអេហ្ស៊ីប និងបញ្ឈប់ការជ្រៀតចូលពីទីនោះ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។

លោកបន្តបែបនេះថា៖ដោយហេតុនេះ យើងនឹងបន្តបញ្ឈប់អ្នកជ្រៀតចូល ជាងមួយលាននាក់ពីទ្វីបអាហ្រ្វិក ដែលនឹងអាចចូលមកដើម្បីបំផ្លាញ ប្រទេសរបស់យើងខណៈដែលឥឡូវ​នេះ យើង​នឹង​សង់​របង​នៅ​ព្រំដែន​ភាគ​ខាង​កើត​របស់​យើងទល់នឹងហ្សកដានីទៀតដើម្បី​ធានា​ថា​ នឹង​មិន​មាន​ការ​ជ្រៀត​ចូល​ផ្សេងទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top