ព័ត៌មានអន្តរជាតិ

ប្រមុខ​កងទ័ព​ស៊ូដង់ ដិសេធ​ថា មិនមានការ​បញ្ជា ​ពី​ខាង​ក្រៅនោះទេ កងទ័ព និងប្រជាជន ប្ដេជ្ញាកម្ចាត់ពួកឧទ្ទាម

ប្រភព ៖ AFP

កាធុម ៖ អគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) លោក Abdel Fattah Al-Burhan បានសម្តែងការបដិសេធ របស់ស៊ូដង់ ចំពោះការធ្វើសកម្មភាព លើការ បញ្ជាពីខាងក្រៅ ដោយលើកឡើងថា កងទ័ព និងប្រជាជនប្តេជ្ញាកម្ចាត់ពួកឧទ្ទាម ដោយសំដៅទៅលើកងកម្លាំង គាំទ្ររហ័សប៉ារ៉ាយោធា (RSF) ។

លោក Al-Burhan បានប្រាប់ទាហាននៅឯមូលដ្ឋាន យោធាក្នុងតំបន់ Sinkat ភាគខាងកើតប្រទេសស៊ូដង់ថា “កងទ័ព និងប្រជាជនទាំងអស់ យល់ព្រមកម្ចាត់ការបះបោរ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

មេទ័ពស៊ូដង់រូបនេះបានលើកឡើងថា អ្វីដែលបានកើតឡើង នៅក្នុងប្រទេសស៊ូដង់ បានបង្ហាញពីតម្រូវការ សម្រាប់កងទ័ពដែលមានជំនាញវិជ្ជាជីវៈ ដែលនឹងបង្កើនកាតព្វកិច្ចទ្វេដង នៃស្ថាប័នហ្វឹកហ្វឺននាពេលអនាគត ។

ប្រទេសស៊ូដង់ បាននិងកំពុងឃើញការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធដ៏សាហាវរវាង SAF និង RSF នៅទីក្រុងកាធុម និងតំបន់ផ្សេងទៀត ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ដែលបានបណ្តាល ឱ្យមនុស្សជាង ៣០០០នាក់បានស្លាប់ និងជាង ៦០០០នាក់បានរងរបួស នេះបើយោងតាមក្រសួង សុខាភិបាលស៊ូដង់ ។

មនុស្សជាង ៤,៥លាននាក់ ត្រូវបានផ្លាស់ទីលំនៅក្នុង និងក្រៅប្រទេស ស៊ូដង់ ដោយសារតែជម្លោះ នេះបើយោងតាមការអាប់ដេតចុង ក្រោយដោយការិយាល័យអង្គការ សហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌៕
ប្រែសម្រួល ឈូក បូរ៉ា

To Top