ពោធិ៍សាត់: លោក សេង ទៀង នាយករងខុទ្ធកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយលោកខូយ រីដា អភិបាល នៃ គណ:អភិបាលខេត្តពោធិសាត់នាព្រឹកថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២៣បាននាំយកអំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ និង សម្តេចកិត្តិបណ្ឌិត ដែលមានថវិកាចំនួន ៥ លានរៀល និង គ្រឿងឧបភោគ បរិភោគមួយចំនួនយកទៅប្រគល់ ជូនគ្រួសារប្រជាពលរដ្ឋ ដែលប្រសូត្របានកូនភ្លោះចំនួន ៣ នាក់ប្រុស កាលពីថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៣កន្លងទៅ ។
ប្រជាពលរដ្ឋមួយគ្រួសារ ដែលប្រសូត្របានកូនភ្លោះចំនួន ៣ នាក់នោះមានឈ្មោះឈាន សុជាតិ ភេទប្រុសអាយុ ៣៦ ឆ្នាំ និង ប្រពន្ធឈ្មោះពៅ លីណា អាយុ ៣៤ ឆ្នាំ រស់នៅក្នុងភូមិផ្សារអណ្តែត ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ ។
គួរបញ្ជាក់ថា នេះជាករណីកូនភ្លោះទី ៤០៣ ហើយ ដែលបានទទួលអំណោយឧបត្ថម្ភដ៍ថ្លៃថ្លា ពីសំណាក់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕