ព័ត៌មានអន្តរជាតិ

លោក Putin អះអាងថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែនបានទទួលលទ្ធផលបរាជ័យ

AFP

បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការប្រកាសអះអាងហើយថាកាលពីថ្ងៃចន្ទថាប្រតិបត្តិការវាយបករបស់ប្រទេសអ៊ុយក្រែន មកលើប្រទេសរុស្សីបច្ចុប្បន្នមិនមែន កំពុងជាប់គាំងនោះទេប៉ុន្តែវាគឺជាលទ្ធផលនៃការបរាជ័យទៅហើយ។

ថ្លែងទៅកាន់លោកប្រធានាធិបតីតួគី Recep Tayyip Erdogan ក្នុងពេលជំនួបទ្វេភាគីនៅក្នុងទីក្រុង Sochi ប្រទេសរុស្សីលោក Putin បានពោលថា៖ប្រតិបត្តិការរបស់អ៊ុយក្រែន ប្រឆាំងរុស្សី នោះគឺមិនមែនជាប់គាំងនោះទេនៅពេលនេះប៉ុន្តែវាគឺជាបរាជ័យទាំងស្រុងនៃកងកម្លាំងយោធារ បស់ទីក្រុងគៀវហើយយើងនឹងរងចាំមើលថានឹងមានអ្វីកើតឡើងនៅពេលបន្ទាប់ទៀត។

រំលឹកដែរថាតាំងតែពីដើមខែមិថុនា ទីក្រុងគៀវបានបើកប្រតិបត្តិការនៃការវាយបកដែលទន្ទឹងរង់ចាំជាយូរមកហើយប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដោយប្រើរថក្រោះ និងរថពាសដែកដែលផ្តល់ដោយលោកខាងលិច ដើម្បីវាយប្រហារលើចំណុចជាច្រើននៅតាមជួរមុខដូចជាតំបន់ Khersonទៅដល់Donetskជាដើម ។

ប៉ុន្តែយោងតាមតួលេខដែលរកឃើញដោយរុស្ស៊ី បានបញ្ជាក់ថាប្រតិបត្តិការដែលចាំបាច់ត្រូវឆ្លងកាត់តាមវាលមីន និងដោយគ្មានជំនួយពីអាកាស អ៊ុយក្រែនបានបាត់បង់យោធារបស់ខ្លួនយ៉ាងហោចណាស់ ៤៣០០០នាក់ក្នុងរយៈពេលត្រឹមតែពីរខែដំបូងនៃប្រតិបត្តិការនេះហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងភាពស្ងៀមស្ងាត់មិនមានប្រតិបត្តិការណាផ្សេងគួរឲ្យកត់សំគាល់នោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top