ព័ត៌មានអន្តរជាតិ

Update៖ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទំនងជាមិនត្រូវបាន ជាប់ពន្ធនាគារ យូរពេកនោះទេ

រូបភាពពី៖​ kyodo

បាងកក៖ អ្នកសង្កេតការណ៍បានលើកឡើងយ៉ាងដូច្នេះថា ករណីរបស់លោក ថាក់ស៊ីន ណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនោះ គឺប្រហែលជាមិនយូរប៉ុន្មាននោះទេ ហើយអាចវិលត្រឡប់មកកាន់អំណាចរបស់គាត់នៅក្នុងឆាកនយោបាយថៃវិញ ក្រោយពីការកាត់ទោសដាក់ពន្ធនាគាររបស់គាត់យ៉ាងឆាប់រហ័ស និងទទួលបានការគួរឱ្យកត់សម្គាល់ពីព្រះមហាក្សត្រនោះ ។

អ្នកសង្កេតការណ៍បានលើកឡើងថា នេះមានន័យថា លោក ថាក់ស៊ីន អាចនឹងត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញនៅក្នុងពេលឆាប់ៗនេះ ដោយពិចារណាលើវ័យចំណាស់របស់គាត់ ដោយការជាប់ពន្ធនាគារមានរយៈពេលខ្លី និងល្បឿននៃការកាត់ទោសដំបូងរបស់គាត់ពី៨ឆ្នាំមកត្រឹមតែមួយសប្តាហ៍មុនប៉ុណ្ណោះ ។

ប៉ុន្តែអនាគតនយោបាយរបស់មហាសេដ្ឋីវ័យ៧៤ឆ្នាំរូបនេះ នៅគ្រានេះកំពុងស្ថិតនៅក្នុងបន្ទប់ពិនិត្យាព្យាបាលរោគនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក ហើយភាគច្រើននៃអ្នកដឹកនាំជំនាន់ក្រោយរបស់គាត់ គឺជាអ្នកដឹកនាំគណបក្សភឿថៃដែលកំពុងកាន់អំណាចតាមរយៈទិដ្ឋភាពនយោបាយនាពេលថ្មីៗនេះ ។

អ្នកសង្កេតការណ៍បានបញ្ជាក់ដូច្នេះថា ករណីនេះមិនត្រឹមតែដោយសារតែឋានៈរបស់គាត់ជាអតីតទណ្ឌិត នឹងដកសិទ្ធិគាត់ចេញពីការចូលកាន់តំណែងក្នុងឆាកនយោបាយស្ថិតក្រោមច្បាប់របស់ប្រទេសថៃឡង់ដ៏ បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែបញ្ហាប្រឈមដែលគាត់នឹងត្រូវប្រឈមមុខក្នុងការគ្រប់គ្រងការគាំទ្រជាសាធារណៈផងដែរ ដោយសាររបៀបដែលប្រទេសថៃឡង់ដ៏ បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ នេះបើប្រៀបធៀបទៅនឹងរូបគាត់ដែលបានភៀសខ្លួនចេញតាំងពី១៥ឆ្នាំមុន ។

បើតាមការលើកឡើងរបស់លោកបណ្ឌិត Yuttaporn Issarachai អ្នកវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Sukhothai Thammathirat Open បានថ្លែងថា លោក ថាក់ស៊ីន ទំនងជាអ្នកជួយជ្រោមជ្រែងពីក្រោយខ្នងដែលជួយដល់គណបក្សភឿថៃពង្រឹងអនាគតនយោបាយរបស់ខ្លួន ។

លោកបានសង្កត់ធ្ងន់ថា “គាត់ច្បាស់ជាមិនចូលរួមក្នុងឆាកនយោបាយឡើងវិញទេដោយផ្ទាល់នោះទេ ដោយសារពេលវេលារបស់គាត់បានកន្លងផុតទៅហើយ ។ ប៉ុន្តែប្រាកដណាស់ គាត់ទំនងជាដើរតួនៅក្រៅផ្លូវការ ហើយនៅក្នុងផ្ទៃខាងក្រោយជាការធ្វើយុទ្ធសាស្ត្រឲ្យទៅវិញ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top