ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ធ្វើជាអធិបតី ក្នុងពិធីសំណេះសំណាល ស្តីពីការជំរុញការស្តារអភិវឌ្ឍន៍ នៃតំបន់ភាគឦសានប្រទេសចិន ដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី

នារសៀលថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុង Harbin ខេត្ត Heilongjiang លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសំណេះសំណាលស្តីពីការជំរុញការស្តារអភិវឌ្ឍន៍ នៃតំបន់ភាគឦសានប្រទេសចិន ដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ដំណើរជំរុញការស្តារអភិវឌ្ឍន៍ នៃតំបន់ភាគឦសានប្រទេសចិន ដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីត្រូវអនុវត្តជាក់ស្តែង នូវការចាត់ចែងរបស់សមាជបក្សកុម្មុយនីស្តចិន លើកទី២០អំពីការជំរុញឱ្យសម្រេចបានការវាយទម្លុះថ្មីក្នុងការជំរុញការស្តារអភិវឌ្ឍន៍ នៃតំបន់ភាគឦសានប្រទេសចិន ដោយគ្រប់ជ្រុងជ្រោយ ត្រូវអនុវត្តគំនិតអភិវឌ្ឍន៍ថ្មី ដោយគ្រប់ជ្រុងជ្រោយយ៉ាងពេញលេញ និងត្រឹមត្រូវ ប្រកាន់ខ្ជាប់បេសកកម្មដ៏សំខាន់ របស់តំបន់ភាគឦសានក្នុងការការពារ “សន្តិសុខធំទាំង៥” របស់ប្រទេសចិន ប្រកាន់ខ្ជាប់ភារកិច្ចចម្បង នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងភារកិច្ចយុទ្ធសាស្ត្រ នៃការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី គ្រោងផែនការការងារ នៃការអភិវឌ្ឍ និងសន្តិសុខ ប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នា នៃទិសគោលដៅ និងទិសបញ្ហាគន្លឹះ ប្រកាន់ខ្ជាប់នូវការពង្រីកគុណសម្បត្តិនិងបំពេញចំណុចខ្វះខាត ប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នា នៃការបង្កើនការគាំទ្រ និងការបំផុសកម្លាំងចលករខាងក្នុង ប្រកាន់ខ្ជាប់នូវការដើរទៅរកគោលដៅ ហ៊ានធ្វើ និងធ្វើការជាក់ស្តែង ខិតខំស្វែងរកផ្លូវថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការស្តារឡើងវិញប្រកបដោយនិរន្តរភាព ខិតខំប្រឹងប្រែងដើម្បីចារទំព័រថ្មីនៃការស្ដារអភិវឌ្ឍន៍នៃតំបន់ភាគឦសានប្រទេសចិនដោយគ្រប់ជ្រុងជ្រោយ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top