ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ព្រះសីហនុ

រូបភាពពី៖​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ និងជួបសំណេះសំណាលជាមួយអ្នកអភិវឌ្ឍន៍ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអភិវឌ្ឍ ស្វែងយល់ពីបញ្ហាប្រឈមនានា ព្រមទាំងរកដំណោះសមស្របជូនអ្នកអភិវឌ្ឍន៍ ដោយមានអ្នកចូលរួមដំណើរ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងអភិបាលខេត្តព្រះសីហនុ ព្រមទាំងតំណាងអាជ្ញាធរដែនដី៕

To Top