ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជ្រើសរើសទីតាំងដីមួយកន្លែង ដើម្បីទុកសាងសង់មណ្ឌលសុខភាព សង្កាត់បឹងកុក

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៣ នេះ បានដឹកនាំប្រធានមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីមួយកន្លែង ស្ថិតនៅក្បែរសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីរៀបចំធ្វើមណ្ឌលសុខភាព ។

បើតាម ចៅសង្កាត់បឹងកុក លោក ខ្យង អូន បានឲ្យដឹងថា ដោយសារក្នុងសង្កាត់បឹងកុក មិនទាន់មានមណ្ឌលសុខភាព ដូច្នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនទៀត បានអញ្ជើញ ចុះពិនិត្យទីតាំងដី ស្ថិតនៅក្បែរសង្កាត់បឹងកុកតែម្តង ដើម្បីសាងសង់មណ្ឌលសុខភាព ។

លោក ចៅសង្កាត់ បានឲ្យដឹងទៀតថា ក្រោយពីការត្រួតពិនិត្យ លោកអភិបាលខេត្ត បានសម្រេច ប្រគល់ដីមួយកន្លែងក្បែរសង្កាត់បឹងកុក ដែលមានទំហំទទឹង៣០ ម៉ែត្រ បណ្ដោយ ៦០ ម៉ែត្រ ដល់អាជ្ញាធរសង្កាត់បឹងកុក ត្រៀមដើម្បីរៀបចំសាងសង់អាគារមណ្ឌលសុខភាព ។

យ៉ាងណាក៏ដោយ ចៅសង្កាត់បឹងកុក លោក ខ្យង អូន បានបញ្ជាក់ថា លោកមិនទាន់ដឹងនៅឡើយទេ កាលបរិច្ឆេទ នៃដំណើរការសាងសង់អគារមណ្ឌលសុខភាពសង្កាត់បឹងកុកនេះ៕

By . Kizona

To Top