ព័ត៌មានអន្តរជាតិ

ជុំទី១ នៃការបញ្ចេញ ទឹកចេញពីរោងចក្រ នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ត្រូវបានបញ្ចប់

ប្រភព៖ kyodo

តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា ទឹកវិទ្យុសកម្មប្រហែល ៧៨០០ តោនត្រូវបានបង្ហូរ ចូលទៅក្នុងសមុទ្រ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលបានបំផ្លាញនៅក្នុងជុំទីមួយ នៃការបោះចោលតាមការគ្រោងទុក ។

ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានចាប់ផ្តើមបញ្ចេញទឹក ដែលទោះបីជាមានការព្រួយបារម្ភពីអ្នកនេសាទក្នុងស្រុក និងការប្រឆាំងយ៉ាងខ្លាំង ពីប្រទេសចិនក៏ដោយ វាមានកម្រិតថាសារធាតុ tritium ក្រោមដែនកំណត់ ដែលបានកំណត់។ ការចេញផ្សាយ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែសីហា ធ្វើឡើងក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។

នៅពេលដែលបរិមាណ នៃទឹកកែច្នៃ ដែលជាលទ្ធផលនៃឥន្ធនៈនុយក្លេអ៊ែររលាយត្រជាក់បានខិតជិតដល់ដែន កំណត់សមត្ថភាពផ្ទុករបស់រោងចក្រ TEPCO បានសម្រេចចិត្តបញ្ចេញទឹកប្រហែល ៣១,២០០ តោនក្នុងរយៈពេលបួនជុំក្នុងអំឡុង ឆ្នាំសារពើពន្ធបច្ចុប្បន្នរហូតដល់ខែមីនា។

TEPCO រួមជាមួយនឹងក្រសួងបរិស្ថាន ទីភ្នាក់ងារជលផល និងរដ្ឋាភិបាលខេត្តហ្វូគូស៊ីម៉ា បាននឹងកំពុងវិភាគកម្រិតសារធាតុ tritium នៅក្នុងបរិស្ថានជុំវិញរោងចក្រ ថាមពលនេះ ចាប់តាំងពីការចាប់ផ្តើមនៃការបង្ហូរចេញកាលពីខែមុន ដោយមិនបានរកឃើញភាព មិនប្រក្រតីណាមួយឡើយ រហូតមកដល់ពេលនេះ។

អគ្គនាយក IAEA លោក Rafael Grossi បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលជាទៀងទាត់កាលពីថ្ងៃច័ន្ទថា ការយកគំរូ និងការវិភាគទឹកសមុទ្រនាពេលថ្មីៗនេះបានបង្ហាញពីកម្រិតសារធាតុ tritium ទាបជាងដែនកំណត់របស់ប្រទេសជប៉ុន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top