ព័ត៌មានអន្តរជាតិ

ឥណ្ឌា រកឃើញមាន ករណីផ្ទុះជំងឺឆ្លង ដល់មនុស្សបង្ក ដោយវីរុស ម្យ៉ាងឈ្មោះថា Nipah

ប្រភព៖ Xinhua

ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា មន្ត្រីសុខាភិបាលរបស់រដ្ឋ Keralaបានឲ្យដឹង កាលពីថ្ងៃអង្គារថា ការប្រកាសអាសន្ន សម្រាប់វីរុសម្យ៉ាងឈ្មោះថា Nipah ត្រូវបានផ្ទុះឡើង នៅផ្នែកខ្លះនៃរដ្ឋ Kerala របស់ប្រទេស ឥណ្ឌា បន្ទាប់ពី “ការស្លាប់ខុសពីធម្មជាតិ” ចំនួន២ករណី ត្រូវបានរាយការណ៍ ពីរដ្ឋភាគខាងត្បូង ហើយមនុស្សចំនួន៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ។

បើយោងតាមមន្ត្រីបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ដែលបានឆ្លងវីរុស Nipah រួមមានប្រពន្ធ និងកូនរបស់អ្នក ដែលត្រូវបានសង្ស័យថា បានស្លាប់ដោយសារជំងឺនេះ កាលពីថ្ងៃចន្ទ ។

លោកស្រី Veena George រដ្ឋមន្ត្រីសុខាភិបាលនៅរដ្ឋ Kerala បានថ្លែងថា គ្មានស្ថានភាពអ្នកជំងឺណាមួយធ្ងន់ធ្ងរនោះទេ ប៉ុន្តែបានអំពាវនាវដល់ប្រជាជននៅក្នុងស្រុក Kozhikode ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ។

លោកស្រីបានថ្លែងទៀតថា មន្ត្រីមន្ទីរសុខាភិបាលកំពុង តាមដានស្ថានការណ៍យ៉ាង ដិតដល់បំផុតចំពោះករណីនេះ ។

លោកស្រីរដ្ឋមន្រ្តីបានថ្លែងថា “លទ្ធផលនៃសំណាក ដែលត្រូវបានបញ្ជូន ទៅមន្ទីរពិសោធន៍ Pune Virology បន្ទាប់ពីសង្ស័យថា វីរុស Nipah នឹងត្រូវបានឆ្លង ហើយរកឃើញនៅពេលល្ងាច” ។

យោងតាមអង្គការ សុខភាពពិភពលោក (WHO) ការឆ្លងវីរុស Nipah គឺជាជំងឺ ដែលទើបនឹងកើតថ្មី ដែលបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ទាំងក្នុងខ្លួនសត្វ និងមនុស្ស ។ កន្លែងដែលឆ្លងជំងឺ ក្នុងធម្មជាតិដែលបង្កឡើងជាមេរោគ គឺជាប្រភពពីចំណី របស់សត្វប្រចៀវនៃគ្រួសារ Pteropodidae និងប្រភេទ Pteropus ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top