បរទេស៖ យោងតាមការដកស្រង់របស់ RT ពីទូរទស្សន៍ Sky News បានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញនេះថា មីស៊ីលStorm Shadowដែលផ្តល់ដល់ទីក្រុងគៀវ ដោយអង់គ្លេស កាលពីដើមឆ្នាំនេះ ត្រូវបានប្រើ ដើម្បីវាយប្រហារកន្លែង ផលិតកប៉ាល់នៅតំបន់គ្រីមៀ។
មីស៊ីលចំនួន ៣ គ្រាប់បានវាយប្រហារ លើកន្លែងជួសជុលកប៉ាល់ Ordzhonikidze ក្នុងទីក្រុង Sevastopol នៅព្រឹកព្រលឹមថ្ងៃពុធ ដោយបានបំផ្លាញ នាវាសម្រាប់យន្តហោះ ចម្បាំង និងនាវាមុជទឹក ដែលបច្ចុប្បន្ន កំពុងរក្សាទុកចោលនៅទីនោះ ហើយបានបណ្តាលឲ្យមានការឆាបឆេះ នៅរោងចក្រក្បែរនោះផងដែរ។
ក្រៅពីនោះផងដែរគេជឿជាក់ថាហេតុការន៍នេះ បានបង្កឲ្យមានមនុស្សបួននាក់ ក្នុងចំណោមមនុស្ស២៤នាក់បានរងរបួសហើយវាគឺជាការវាយប្រហារ ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ទោះបីជាយ៉ាងណាក្តីភាគី ខាងក្រសួងការពារជាតិរុស្ស៊ី មិនបានពិពណ៌នាអំពីមីស៊ីលដែលពាក់ព័ន្ធនោះទេ គ្រាន់តែអាចបញ្ជាក់ថាមីស៊ីល មានចំនួន១០គ្រាប់ និង ៧ គ្រាប់ត្រូវបានស្ទាក់ចាប់៕
ប្រែសម្រួល៖ស៊ុនលី