ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ បង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួន ស្នងការរងរាជធានី-ខេត្ត និងចំនួននាយរង ប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែន អន្ដរជាតិ

រូបភាព ដើមអម្ពិល

ភ្នំពេញ ៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើត គណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរង នគរបាលរាជធានី-ខេត្ត ចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិ និងចំនួននាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្ដរជាតិ-ព្រំដែនអន្ដរជាតិ ចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។

សូមរំលឹកថា គណៈកម្មការសិក្សានេះមាន សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ប្រចាំការក្រសួងមហាផ្ទៃ ធ្វើជាប្រធាន, អនុប្រធាន ៣រូប និងសមាជិកជាច្រើនរូបទៀត ៕

To Top