ព័ត៌មានអន្តរជាតិ

ប្រទេសឡាវ ព្រមានពីគ្រោះទឹកជំនន់ ដែលអាចកើតមាន ខណៈភ្លៀងនៅតែបន្តធ្លាក់ខ្លាំង

រូបភាពពី៖​ XINHUA

វៀងច័ន្ទ៖ ការិយាល័យអាកាសធាតុនៃប្រទេសឡាវ បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់បោកបក់ម្តងម្កាលនឹងបន្តនៅទូទាំងប្រទេសឡាវ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ខណៈដែលរដូវភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលនាំមកនូវហានិភ័យបន្ថែមទៀតនៃទឹកជំនន់ និងការរអិលបាក់ដី។

យោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្រ កាលពីថ្ងៃពុធ បានឱ្យដឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត សម្រាប់ខេត្ត ហូផាន និងស៊ាងឃួង ខណៈដែលភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់បក់ខ្លាំង ទំនងជានៅផ្នែកខ្លះនៃខេត្តហ្លួងណាំថា បូកែវ ឧត្ដមសាយ លួងប្រាបាង និងសាយបូរី។

ខេត្តភាគកណ្តាលនៃទីក្រុងវៀងចន្ទន៍ រួមមានខេត្ដបូលីខេមសៃ និងខាំមួន ក៏អាចរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំណែក​នៅ​ប៉ែក​ខាង​ត្បូង នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បក់​បោក​ខ្លាំង​នៅ​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ចំប៉ាសាក់ សេកុង និង​ខេត្ត​អាតាពួ។ ជាមួយគ្នានេះ រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ក៏នឹងមានផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងផងដែរ។

ការិយាល័យបានព្រមានថា មនុស្សគ្រប់រូបគួរតែត្រៀមខ្លួនសម្រាប់អាកាសធាតុខ្លាំង និងតាមដានការព្យាករណ៍។ ភូមិមួយចំនួនក្នុងខេត្តបកែវ ត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ នៅពេលដែលទឹកបានស្រកចុះតាមជម្រាលភ្នំ និងចូលទៅក្នុងទន្លេយ៉ុង ដែលហក់ច្រាំងទន្លេ ធ្វើឱ្យលិចទឹកខ្លះៗផ្ទះតាមមាត់ទន្លេ។

មន្ត្រីសាលាខេត្តឧត្តរមានជ័យ ហ្លួងណាំថា សៀបូរី ខាំមួន និងសេកុង បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ភ្នំ និងតាមដងទន្លេ ត្រូវត្រៀមលក្ខណៈសម្រាប់គ្រោះទឹកជំនន់ និងការរអិលបាក់ដីបន្ថែមទៀត។

គណៈកម្មាធិការ​ខេត្ត​កំពុង​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​តាមដាន​កម្រិត​ទន្លេ និង​លទ្ធភាព​នៃ​ការ​បាក់​ដី និង​ទឹកជំនន់។ចាប់ពីចុងខែកក្កដា ដល់ខែសីហា ខេត្តភាគកណ្តាល និងភាគពាយ័ព្យនៃប្រទេសឡាវ បានទទួលរងនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង ដោយសារទឹកទន្លេបានហូរហៀរច្រាំងទន្លេរបស់ពួកគេ។ ប្រជាពលរដ្ឋជាង ៦០០០ គ្រួសារ និងផ្ទៃដីជាង ១១,៣០០ ហិកតា ក្នុង ១២៣ ភូមិ ត្រូវបានរងផលប៉ះពាល់នៅក្នុងខេត្តខាំមួន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top