ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនមួយចំនួន របស់តួកគី ដែលពាក់ព័ន្ធនឹងរុស្ស៊ី

AFP
" "

បរទេស៖ យោងតាមការប្រកាសដោយ រតនាគារជាតិអាមេរិកកាលពី ថ្ងៃព្រហស្បតិម្សិលមិញនេះបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំផែនការក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងជាលើកទី២ ទៅលើក្រុមហ៊ុនដែលមានមូលដ្ឋាន ក្នុងប្រទេសតួគីចំនួន៥ ព្រមទាំងក្រុមហ៊ុនរដ្ឋតួគីមួយផងដែរ ដែលជឿជាក់ថាបានជួយគាំទ្រ ដល់ប្រទេសរុស្សីក្នុងការប្រឈមមុខ ទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចនានា ដោយលោកខាងលិច។

យោងតាមការចេញផ្សាយរបស់ RT ការដាក់ទណ្ឌកម្មនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញនៅក្នុងកញ្ចប់ធំ នៃវិធានការដាក់ទណ្ឌកម្ម ដែលផ្តោតលើប្រទេសរុស្ស៊ី ជាមួយនឹងការដាក់ទណ្ឌកម្មលើអង្គភាពជាង ១៥០ ដែលរួមបញ្ចូលក្រុមហ៊ុនដឹកជញ្ជូន និងពាណិជ្ជកម្មដែលសង្ស័យថា បានជួយជួសជុលនាវា និងក៏ដូចជាការដាក់ទណ្ឌកម្មជាប់ នឹងសកម្មភាពពាក់ព័ន្ធក្រសួងការពារជាតិរុស្ស៊ី ក្នុងការផ្ទេរទំនិញប្រើប្រាស់ជាដើម។

" "

យោងតាមមន្ត្រីរតនាគារ ដូចដែលបានលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយ កញ្ចប់ទណ្ឌកម្មកាន់តែធំនេះនឹង សំដៅទៅលើមូលដ្ឋានឧស្សាហកម្ម វិស័យសមុទ្រ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យារបស់រុស្ស៊ី រួមជាមួយនឹងកន្លែងផលិត និងជួសជុលប្រព័ន្ធសព្វាវុធរុស្ស៊ី។

" "

គួរឲ្យដឹងដែរថាការដាក់ទណ្ឌកម្មមួយផ្សេងទៀត ដែលឥឡូវនេះផ្តោតលើក្រុមហ៊ុន និងបុគ្គលដែលមានមូលដ្ឋាន នៅប្រទេសតួគីនឹងអាចបង្កបញ្ហាដល់ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា ប៉ុន្តែជាសំពាធរដ្ឋបាលលោក Biden សង្ឃឹមថារដ្ឋាភិបាលតួគីនឹង ផ្តល់សច្ចាប័នលើសមាជិកភាពណាតូ សម្រាប់ស៊ុយអែតនៅដើមខែតុលាខាងមុខនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top