ព័ត៌មានអន្តរជាតិ

ប៉ូឡូញជឿជាក់ថា អ៊ុយក្រែន មិនទាន់ដល់ពេលអាច ចូលរួមណាតូបាននៅឡើយ

AFP

បរទេស៖ ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា រដ្ឋាភិបាលទីក្រុងគៀវនឹង មិនអាចចូលរួមជាមួយនឹង អង្គការសម្ព័ន្ធយោធាណាតូ បាននៅឡើយដរាបណាជម្លោះ ជាមួយនឹងរុស្សីនៅតែបន្តនៅឡើយនោះ។

យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់ ប្រធានាធិបតីរូបនេះបានធធ្វើឡើង នៅក្នុងវេទិកាមួយដែលស្ថិតនៅ ភាគខាងត្បូងប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលលោក Duda ក៏បានរំលឹកអំពីជំនួបរបស់លោកជាមួយ នឹងសមាភាគីប្រធានាធីបតីអ៊ុយក្រែនលោក Vladimir Zelensky ដើម្បីពិភាក្សាជាលើប្រធានបទអំពី អនាគតរបស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងដំណើរការរបស់ណាតូ និងលទ្ធផលដែលកើតឡើង នៅក្នុងកិច្ចប្រជុំកំពូលដែល បានធ្វើឡើងនៅក្នុងទីក្រុង Vilnius កាលពីខែកក្កដាកន្លងមកនេះ។

លោកប្រធានាធិបតី​បន្ត​ថាទៀតដែរ​៖​ តាំង​ពី​ដើម​មក យើង​ពិត​ជា​បាន​ដឹង​ថា​ នេះ​ជា​បញ្ហា​លំបាក​ខ្លាំង​ណាស់។ ជាពិសេស វាពិបាកណាស់ ដោយសារមានសង្រ្គាមកើតឡើង ហើយយើងទាំងអស់គ្នាដឹងយ៉ាងច្បាស់ថា ការទទួលយកអ៊ុយក្រែនដោយផ្ទាល់ ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូ គឺមិនទាន់អាចមានចម្លើយនៅឡើយនោះទេ។

មេដឹកនាំប៉ូឡូញបានពន្យល់ថា ដោយសារតែមាត្រា៥ នៃសន្ធិសញ្ញាណាតូដែលចែងថា ការវាយប្រហារលើរដ្ឋសមាជិក មួយបង្កឲ្យមានការឆ្លើយតបពីសម្ព័ន្ធមិត្តទាំងមូល ប្លុកនេះនឹងត្រូវចូលរួមជម្លោះនៅអ៊ុយក្រែន ហើយប្រយុទ្ធប្រឆាំងនឹង រុស្ស៊ីដោយផ្ទាល់ជាមិនខាន ប្រសិនបើក្រុងកៀវត្រូវបាន ទទួលស្គាល់នៅពេលនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top