ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៦ កញ្ញា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ តំណាងតំបន់ស្វយ័តជនជាតិក្វាងស៊ី អមដំណើរដោយ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងណាននីង ។