HELSINKI៖ ប្រភពពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការបរទេសរបស់ប្រទេសហ្វាំងឡង់ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រថា គិតត្រឹមពាក់កណ្តាលអធ្រាត្រ ប្រទេសហ្វាំងឡង់នឹងបិទព្រំដែនរបស់ខ្លួនចំពោះរថយន្តដឹកអ្នកដំណើរដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី ។
ការចេញផ្សាយនេះបានឲ្យដឹងថា “នៅពេលអនាគត មានតែពលរដ្ឋសហភាពអឺរ៉ុបដែលរស់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសរុស្ស៊ី ឬសមាជិកគ្រួសាររបស់ពួកគេ អ្នកការទូត ឬបុគ្គលដែលមានតម្លៃស្មើ ឬអ្នកដែលធ្វើដំណើរសម្រាប់ហេតុផលមនុស្សធម៌ អាចចូលមកក្នុងប្រទេសហ្វាំងឡង់ដោយប្រើរថយន្តដឹកអ្នកដំណើរដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី” ។
ជាមួយនឹងការផ្លាស់ប្តូរនេះដែរ ប្រទេសហ្វាំងឡង់ គោរពតាមគោលការណ៍ណែនាំរបស់គណៈកម្មការអឺរ៉ុបដែលបានចេញកាលពីថ្ងៃទី៨ ខែកញ្ញា ដោយហាមមិនឱ្យមានចូលរថយន្តដឹកអ្នកដំណើរដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ីចូលទៅក្នុងសហភាពអឺរ៉ុបឡើយ ។
ក្រសួងការបរទេសបានដឹងថា ការ សម្រេចចិត្តនេះមានគោលបំណងរារាំងពលរដ្ឋរុស្ស៊ី ពីការគេចចេញពីការដាក់ទណ្ឌកម្មលើប្រទេសនេះ ។
ក្រសួងបានឲ្យដឹងថា រថយន្តដែលមានស្រាប់នៅក្នុងប្រទេសហ្វាំងឡង់ ហើយមានស្លាកលេខរុស្ស៊ី ត្រូវចាកចេញពីប្រទេសនៅត្រឹមនេអ នៅទី១៦ ខែមីនា ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តស្រដៀងគ្នាដែលធ្វើឡើងដោយអេស្តូនី ឡាតវី និងលីទុយអានី កាលពីដើមសប្តាហ៍នេះ ដើម្បីរារាំងដល់យរហូតដល់ចុងដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា