ព័ត៌មានអន្តរជាតិ

រូម៉ានី ព្រមានបាញ់ទំលាក់ដ្រូន របស់រុស្សី

រូបភាពពី៖​ Global Look Press / US Joint Staff

បរទេស៖​ ឧត្តមសេនីយ៍ Gheorghița Vlad នៃប្រទេសរ៉ម៉ានីបាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា កងកម្លាំងប្រដាប់អាវុធរ៉ូម៉ានីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី (UAVs) ។

យោងតាមការចេញផ្សាយរបស់ RT លោក Bucharest ក៏នឹងដាក់ពង្រាយកងកម្លាំងបន្ថែមទៅកាន់តំបន់ដីសណ្ដ Danube ក្បែរព្រំដែនអ៊ុយក្រែនរួចរាល់ហើយដែរដើម្បីអនុវត្តកិច្ចការងារនេះ។

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា៖យើងបានសម្រេចចិត្តដាក់ពង្រាយទាហានជាង៦០០នាក់ ដើម្បីពង្រឹងខ្សែការពាររបស់យើងនៅតំបន់ភាគខាងជើងនៃ Dobrogeaគឺជាតំបន់ឆ្នេរភាគខាងកើតរបស់ប្រទេសរូម៉ានី ដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែននៅភាគខាងជើង។

យោងតាមការបញ្ជាក់បន្ថែមដោយលោកឧត្តមសេនីយ៍ ប្រព័ន្ធរ៉ាដាបន្ថែមក៏ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ រួចរាល់ហើយដែរ។

គួរឲ្យដឹងដែរថាកន្លងមករូម៉ានីធ្លាប់បានបើកកិច្ចពិភាក្សាជាមួយរដ្ឋសមាជិកណាតូផ្សេងទៀត ទាក់ទងនឹងការឆ្លើយតបណាមួយដែលគួរធ្វើរបស់ខ្លួនចំពោះអ្វីដែល Vlad បានពិពណ៌នាថាការឈ្លានពានរបស់រុស្ស៊ី៕ ​ប្រែសម្រួល៖ស៊ុនលី

To Top