ភ្នំពេញ ៖ ភេសជ្ជៈ ថាំស៍ អាប់ ឆាច Thums Up ChargedTM ត្រូវបានសម្ពោធជាផ្លូវការថ្មីៗនេះ នៅទីក្រុងភ្នំពេញ ដោយមានការបង្ហាញនូវក្បួនដង្ហែរម៉ូតូធំដ៏អស្ចារ្យ ព្រមទាំងមានការជិះក្តារ (Flying Board) នៅលើទឹក ដែលមិនធ្លាប់ មានពីមុនមកនៅកម្ពុជា ។
ក្នុងនោះដែរ ៣ចំណុចពិសេស ដែលអ្នកគួរដឹងពីភេសជ្ជៈ ថាំស៍ អាប់ ឆាច មានដូចខាងក្រោម៖
១-ភេសជ្ជៈ ថាំស៍ អាប់ ឆាច មានអាយុកាល ៤៥ឆ្នាំមកហើយ ភេសជ្ជៈនេះ គឺជាម៉ាកផលិតផល ពិភពលោក មានអាយុកាល ៤៥ ឆ្នាំ របស់ក្រុមហ៊ុន កូកា-កូឡា ។ វត្តមានដំបូងរបស់ភេសជ្ជៈនេះ គឺមាននៅក្នុងប្រទេស ឥណ្ឌា ហើយថ្មីៗនេះទៀត គឺភេសជ្ជ:នេះ ក៏បានចូលខ្លួនបង្ហាញ វត្តមាននៅក្នុងទីផ្សារ ប្រទេសវៀតណាម ។ ឥឡូវនេះ ក៏បានមកដល់ប្រទេសកម្ពុជា ក្នុងគោលបំណងក្លាយជា ភេសជ្ជៈដ៏ពេញនិយម សម្រាប់យុវជន ជំនាន់ថ្មី ដែលច្រកក្នុងកំប៉ុង។
២-ភេសជ្ជៈ ថាំស៍ អាប់ ឆាច ផ្តល់នូវរសជាតិប្លែកថ្មីនៅក្នុងទីផ្សារកម្ពុជា ភេសជ្ជៈថ្មីនេះ មានពីររសជាតិ គឺរសជាតិផ្លែឈើ និងរសជាតិផ្លែប៊ឺរី ជារសជាតិថ្មី សម្រាប់យុវវ័យកម្ពុជា ដែលរាល់ពេលសាកល្បងហើយ អ្នកនឹងមានអារម្មណ៍ ស្រស់ស្រាយនឹងក្លិនប្រហើរ ។ សម្រាប់ Thums Up ChargedTM ពណ៌ក្រហម គឺជារសជាតិផ្លែប៊ឺរី ដែលគ្រប់គ្នាចូលចិត្ត មានរសជាតិដ៏ឈ្ងុយឆ្ងាញ់ ជាមួយនឹងពពុះដ៏ល្អឥតខ្ចោះ។ ពណ៌បៃតងរសជាតិផ្លែឈើ មានរសជាតិប្លែកថ្មី។ ភេសជ្ជៈមួយនេះនឹងជួយបំពេញជាតិទឹក បំបាត់ការស្រេកទឹក ធ្វើឱ្យអារម្មណ៍ ស្រស់ស្រាយ និងបញ្ចូលថាមពលឡើងវិញ បានយ៉ាងឆាប់រហ័ស។
៣-ភេសជ្ជៈ ថាំស៍ អាប់ ឆាច ឆ្លុះបញ្ចាំងពីស្មារតី នៃការច្នៃប្រឌិតឥតឈប់ឈរ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេ ក្នុងឧស្សាហកម្មភេសជ្ជៈ ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត ឥតឈប់ឈរសម្រាប់ យុវជនជំនាន់ក្រោយ ។ ផលិតផលប្រកបដោយភាពច្នៃប្រឌិតថ្មីនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន ដើម្បីបង្កើនការបោះជំហានទៅមុខ និងពាំនាំនូវបទពិសោធន៍ កាន់តែអស្ចារ្យជូនអតិថិជន និងបន្តខិតខំពង្រីកវិសាលភាពរបស់ខ្លួន កើនឡើងមួយកមិ្រតទៀត៕