ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាតូ៖ យើងគួរត្រៀមខ្លួនសម្រាប់ សង្គ្រាមដែលនឹងអូសបន្លាយ យ៉ាងយូរអង្វែងមួយ

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសលោកខាងលិចត្រូវតែរៀបចំ សម្រាប់សង្រ្គាមដ៏យូរអង្វែងមួយ នៅក្នុងប្រទេសអ៊ុយក្រែន។

ប្រភពដដែលបានសរសេរទៀតថា ទោះបីជាអះអាងថាចង់បាន សន្តិភាពឆាប់រហ័ស ក្តីនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែលោក Stoltenberg បានទទូចថាគាត់នៅតែគាំទ្រ គោលដៅរបស់ប្រធានាធិបតី Vladimir Zelensky នៃជ័យជម្នះយោធាលើប្រទេសរុស្ស៊ីដដែល។

លោក Stoltenberg បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយ Funke របស់ប្រទេសអាល្លឺម៉ង់បែបនេះថា៖ សង្រ្គាមភាគច្រើនមានរយៈពេលយូរ ជាងការរំពឹងទុកនៅពេល ដែលពួកគេចាប់ផ្តើមដំបូងដូច្នេះ យើង​ត្រូវ​តែ​រៀបចំ​ខ្លួន​យើង​សម្រាប់​សង្រ្គាម​ ដ៏​យូរមួយ​នៅ​ប្រទេសអ៊ុយក្រែន។

យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេល ពីរខែចុងក្រោយនេះ មន្ត្រីរដ្ឋាភិបាលរបស់ប្រទេស នៅលោកខាងលិច និងអ្នករៀបចំផែនការយោធា បានទទួលស្គាល់ថា ការវាយលុកដែលកំពុងបន្តរបស់ អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ទំនងជាមិនជោគជ័យទេ ដោយទុកឱ្យទាហានជួរមុខភាគច្រើន មិនមានអ្វីផ្លាស់ប្តូរបន្ថែមឡើយ នៅពេលដែលរដូវរងាបានចូលមក ដល់ទៅហើយនោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top