ព័ត៌មានជាតិ

លទ្ធផលប្រជុំ ប្រាក់ឈ្នួលកម្មករលើកទី៥ គឺនិយោជក២០១.៥ដុល្លារ ក្រសួងការងារ២០២ សហជីព២០៤និង២១៣

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី៥ នេះ នាព្រឹកថ្ងៃ១៨ កញ្ញាបានបិទបញ្ចប់ហើយ ដោយលទ្ធផលនៃការដាក់តួលេខពីភាគីពាក់ព័ន្ធនៅតែបន្តខុសគ្នាដដែល ។ ដោយក្នុងនោះ ភាគីនិយោជកដាក់តួលេខចំនួន ២០១.៥ដុល្លារ ខណៈក្រសួងការងារ ចំនួន២០២ដុល្លារ ដោយឡែកសហជីពវិញ មានតួលេខ២ គឺ ៖ តួលេខ២០៤ដុល្លារ មានចំនួន១២នាក់ និងតួលេខ២១៣ដុល្លារ មានចំនួន៥នាក់ ។

ចំពោះកិច្ចប្រជុំសម្រេចចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី២៨ កញ្ញា ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីលោក ប៉ាវ ស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមុននេះបន្តិច។

ចំពោះការយល់ឃើញរបស់ប៉ាវ ស៊ីណាវិញ គឺ “លទ្ធផលថ្ងៃនេះ មិនមែនជាការសម្រេចចុងក្រោយ នោះទេ យើងខ្ញុំ ទទួលស្គាល់ថា ការផ្លាស់ជំហរខ្លះ របស់ភាគីភាគីសហជីព បើទោះបីមិនមានសំឡេងជាឯកច្ឆ័នក៏ដោយ ប៉ុន្តែយើងមានអំណះអំណាងនិងហេតុផលដូចគ្នា ហើយយើងក៏យល់ពីការលំបាកពីគ្នាទៅវិញទៅមក ក្នុងស្ថានភាពដែលតម្រូវសម្រាប់អ្នកប្រើប្រាស់មានការធ្លាក់ចុះជាសកល” ។

ប៉ុន្តែទោះបីជាយ៉ាងនេះ លោកបង្ហាញក្តីរំពឹងទុកជាមុន ចំពោះលទ្ធផលចុងក្រោយដែលនឹងឈានចូលមកដល់នាចុខែនេះ អាចមានការប្រែប្រួលបន្ថែមទៀត ៕

To Top