ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយអាមេរិក លោក Mark Milley ថា បាឡុងហោះរបស់ចិន គឺមិនបានធ្វើចារម្មលើអាមេរិកនោះទេ

រូបភាពពី៖​ AFP

បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះអាមេរិកលោកឧត្តមសេនីយ៍ Mark Milley បានប្រាប់ CBS News កាលពីថ្ងៃអាទិត្យថា អ្វីដែលគេហៅថា «ប៉េងប៉ោងចារកម្ម» របស់ចិនដែលបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិកកាលពីខែកុម្ភៈ គឺវាពិតជាមិនបានប្រមូលព័ត៌មានសម្ងាត់ណាមួយឡើយ។ ទីក្រុងប៉េកាំងបានទទូចតាំងពីដើមដំបូងថា ប៉េងប៉ោងមិនមែនជាយានឃ្លាំមើលនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមលោក Milley បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា “សហគមន៍ស៊ើបការណ៍សម្ងាត់ ការវាយតម្លៃរបស់ពួកគេ ហើយវាជាការវាយតម្លៃដែលមានទំនុកចិត្តខ្ពស់ គឺ ថាមិនមានការប្រមូលព័ត៌មានសម្ងាត់ដោយប៉េងប៉ោងនោះទេ” ។

ប៉េងប៉ោងដែលសង្ស័យបានលេចឡើងនៅលើមេឃលើរដ្ឋអាឡាស្កាក្នុងខែមករា មុនពេលរសាត់ទៅខាងត្បូងនិងឆ្លងកាត់អាមេរិក។ ការហោះហើររយៈកម្ពស់ខ្ពស់របស់វាទីបំផុតបានបញ្ចប់នៅពេលដែលវាត្រូវបានបាញ់ធ្លាក់នៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina នៅដើមខែកុម្ភៈ។ ពេញមួយការធ្វើដំណើររបស់ខ្លួន និងជាច្រើនខែក្រោយមក មន្ត្រីអាមេរិកបានអះអាងថា បាឡុងនេះត្រូវបានបញ្ជូនឆ្លងកាត់សហរដ្ឋអាមេរិក ដើម្បីប្រមូលព័ត៌មានសម្ងាត់សម្រាប់ទីក្រុងប៉េកាំង។

កាលពីខែមេសា មន្ត្រីអនាមិកបានប្រាប់ NBC News ថា បាឡុងបានធ្វើ “ឆ្លងកាត់ច្រើន” លើទីតាំងយោធាអាមេរិក ដើម្បីស្ទាក់ចាប់ទំនាក់ទំនងអេឡិចត្រូនិច មុនពេលវា “បង្កើនល្បឿន” ក្នុងការប៉ុនប៉ង “យកវាចេញពីដែនអាកាសអាមេរិកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top