ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន៖ អ៊ុយក្រែន នឹងទទួលបានរថក្រោះ Abram ក្នុងពេលឆាប់ៗនេះ

AFP

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់សហរដ្ឋអាមេរិកលោក Lloyd Austin បានថ្លែងប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃអង្គារម្សិលមិញនេះថា កញ្ចប់ដំបូងនៃរថក្រោះធុនធ្ងន់ Abram ផលិតនៅអាមេរិកនឹងត្រូវដឹកជញ្ជូន ទៅដល់ប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។

យោងតាមការចេញផ្សាយរបស់ RT លោក Austin បានធ្វើការប្រកាសនេះ នៅក្នុងឳកាសជំនួបពិភាក្សា រវាងលោកជាមួយនឹងក្រុមកិច្ចការងារ សម្រាប់វិស័យការពារជាតិអ៊ុយក្រែន ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសអាល្លឺម៉ង់។

លោក Austin បានថ្លែងបែបនេះថា៖ ខ្ញុំរីករាយក្នុងការប្រកាសថារថក្រោះ M1 Abram ដែលសហរដ្ឋអាមេរិកធ្លាប់បានសន្យា ផ្តល់ឲ្យប្រទេសអ៊ុយក្រែននោះនឹង អាចដឹកជញ្ជូនចូលទឹកដីអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះហើយ។

ប្រភពសុំមិនបញ្ចេញឈ្មោះមកពីប៉ង់តាហ្គោន ក៏បានលើកឡើងដែរវាគឺជាការពិតហើយ រថក្រោះទាំងនោះនឹងអាចដឹក ទៅដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ ហើយក៏មានមកជាមួយនឹងគ្រាប់កាំភ្លើង បំពាក់សារធាតុអ៊ុយរ៉ាញ៉ូម ដែលជាអាវុធម្យ៉ាងធ្លាប់ត្រូវបានហាមឃាត់ ដោយអង្គការសហប្រជាជាតិផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top