បរទេស៖ ប្រធានាធិបតីប្រទេសអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានលើកឡើងកាលពីម្សិលមិញថា ប្រទេសអាល្លឺម៉ង់ នឹងមិនអាចទទួលយកជនចំណាកស្រុកបានបន្ថែមទៀតទេ។
យោងតាមការចេញផ្សាយរបស់ RT លោកបានសម្តែងការអាណិតអាសូរចំពោះប្រទេសអ៊ីតាលី ដែលត្រូវបានគ្របដណ្ដប់ដោយលំហូរចូលថ្មីដោយបន្ថែមថាយន្តការចែកចាយឡើងវិញនៅទូទាំងសហភាពអឺរ៉ុប ដែលមានប្រសិទ្ធភាពត្រូវតែត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហានេះគួរត្រូវរៀបចំឡើងសាជាថ្មីម្តងទៀត។
កាលពីថ្ងៃព្រហស្បតិ៍ កាសែតអ៊ីតាលី Corriere della Sera បានធ្វើការសម្ភាស ជាមួយនឹងលោកSteinmeier ភ្លាមៗបន្ទាប់ពីគាត់បានមកដល់ប្រទេសសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការ។ ក្នុងចំណោមប្រធានបទដែលបានពិភាក្សាគឺការកើនឡើងចុងក្រោយបង្អស់នៃអន្តោប្រវេសន៍ និងឥទ្ធិពលរបស់វាលើទំនាក់ទំនងរវាងទីក្រុងប៊ែរឡាំង និងរ៉ូម។
ប្រធានាធិបតីអាល្លឺម៉ង់ បានចាប់ផ្តើមដោយការជជែកវែកញែកថាប្រទេសអ៊ីតាលី មិនគួរត្រូវដោះស្រាយវិបត្តិតែម្នាក់ឯងនោះទេ ហើយបានសរសើរប្រទេសនេះថាបានបង្ហាញពីការទទួលខុសត្រូវមនុស្សធម៌យ៉ាងច្រើនចំពោះជនភៀសខ្លួនដែលមកពីសមុទ្រមេឌីទែរ៉ាណេក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕ ប្រែសម្រួល៖ស៊ុនលី