ព័ត៌មានអន្តរជាតិ

អ៊ីតាលី​ ចាប់ខ្លួនក្រុមម៉ាហ្វីយ៉ាជាង ៥០នាក់ ជាមួយនឹងបឧក្រិដ្ឋធំៗជាច្រេីន

រ៉ូម៖​ ប៉ូលីសយោធា Carabinieri របស់ប្រទេសអ៊ីតាលី​ បានឧ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មនុស្សប្រហែល ៥០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការប្រឆាំងក្រុមម៉ាហ្វីយ៉ាដ៏ធំមួយដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសុក្រនៅក្នុងប្រទេសអ៊ីតាលី។

ប្រតិបត្តិការដែលសរសេរជាភាសាកូដថា “Karpanthos” ត្រូវបានសម្របសម្រួលដោយអភិបាលស្រុកប្រឆាំងក្រុមម៉ាហ្វីយ៉ា​ Catanzaro និងដឹកនាំដោយព្រះរាជអាជ្ញា Nicola Gratteri ដោយមានការចូលរួមពីទាហាន Carabinieri ជាង ៤០០នាក់។

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំង​ ៥២នាក់នោះ មាន​ ៣៨នាក់ត្រូវបានដាក់ក្នុងពន្ធនាគារ ៦នាក់នៅក្រោមផ្ទះ និង​ ៨នាក់ត្រូវបានបញ្ជាឱ្យរាយការណ៍ទៅការិយាល័យព្រះរាជអាជ្ញា។

ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងក្រុមម៉ាហ្វីយ៉ាដ៏ធំរបស់ប្រទេស “Ndrangheta” រួមទាំងការជួញដូរគ្រឿងញៀន ការជំរិតទារប្រាក់ ប្លន់ប្រដាប់អាវុធ និងការលាងលុយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top