យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ពិធីសម្ពោធបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី ១៩ បានប្រារព្ធធ្វើឡើងនៅទីក្រុងហាងចូវ ប្រទេសចិន។ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ការប្រកួតកីឡាអាស៊ីលើកទី ១៩ នៅទីក្រុងហាងចូវបានសម្ពោធបើកជាផ្លូវការ! លោក Xi Jinping ប្រធានរដ្ឋចិននិងលោកជំទាវ Peng Liyuan បានអញ្ជើញចូលរួមពិធីសម្ពោធបើក។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញយាងចូលរួមពិធីសម្ពោធបើក។
មេដឹកនាំនិងភ្ញៀវកិត្តិយសមកពីគ្រប់ប្រទេសលើពិភពលោកបានអញ្ជើញចូលរួមពិធីសម្ពោធបើក។
សូមបញ្ជាក់ថា ថ្ងៃទី ២៣ ខែកញ្ញា ត្រូវជារដូវកាល Qiufen/秋分តាមចន្ទគតិប្រក្រតិទិនចិន ដែលតំណាងឱ្យការប្រមូលកសិផលយ៉ាងច្រើនសន្ធិក ពន្លឺនៃកីឡាអាស៊ីបានបំភ្លឺឡើងហើយបញ្ចាំងជុំវិញបឹងXihuយ៉ាងចិញ្ចាំងចិញ្ចាច។ ពីថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី ៨ ខែតុលា កីឡាករកីឡាករិនីអាស៊ីចំនួនជាង ១.២ ម៉ឺននាក់នឹងនឹងបង្ហាញសមត្ថភាពរៀងៗខ្លួន ដើម្បីប្រកួតប្រជែងនៅចិន ។
កីឡដ្ឋានទំនើបនីមួយៗ គំនិតថ្មីៗបានត្រូវអនុវត្តក្នុងពេលត្រៀមរៀបចំព្រឹត្តិការណ៍កីឡាកំពូលអាស៊ីលើកនេះ។ ក្នុងដំណើរចារទំព័រថ្មី នៃការខិតខំកសាងទំនើបកម្មតាមបែបផែនចិន ការប្រកួតកីឡាអាស៊ីក្រុងហាងចូវដែលក្រោមប្រធានបទ “មនុស្សជាតិ បៃតង ឆ្លាតវៃ សន្សំសំចៃ ផ្តល់ផលប្រយោជន៍ជូនមហាជន” ចាំបាច់ជានឹងត្រូវកត់ត្រាក្នុងប្រវត្តិសាស្ត្រកីឡាទ្វីបអាស៊ីនិងពិភពលោក។
ចិន សរុបបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីចំនួនបីលើក ពោលគឺកាលពី៣៣ ឆ្នាំមុនធ្វើនៅក្រុងប៉េកាំង កាលពី១៣ ឆ្នាំមុនធ្វើនៅក្រុងក្វាំងចូវ និងលើកនេះធ្វើនៅក្រុងហាងចូវ។ ពិភពលោកអាចនឹងធ្វើជាសក្ខីភាពម្តងទៀត ព្រោះព្រឹត្តិការណ៍កីឡាអាស៊ីលើកនេះ “មានលក្ខណៈពិសេសចិន បង្ហាញភាពទាក់ទាញ់អាស៊ី មានភាពអស្ចារ្យ” ដែល មិនឱ្យពិភពលោកខកបំណងឡើយ!
អត្ថបទ និងរូបដោយវិទ្យុមិត្តភាពកម្ពុជាចិន