ម៉ានីល៖ អាជ្ញាធរហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ បានរឹបអូសថ្នាំញៀនកូកាអ៊ីន ១៤,៣៦គីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ពីស្ត្រីជនជាតិសិង្ហបុរីពីរនាក់ ដែលត្រូវគេចោទប្រកាន់ថា បានព្យាយាមរត់ពន្ធគ្រឿងញៀនខុសច្បាប់។
នៅក្នុងរបាយការណ៍ដំបូង ក្រុមការងារអន្តរទីភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino បានឲ្យដឹងថា ជនសង្ស័យដែលមានអាយុ ៦៣ និង ៣៩ឆ្នាំបានមកដល់ពីទីក្រុងដូហា ប្រទេសកាតា។
របាយការណ៍បានបន្ថែមថា ថ្នាំដែលវេចខ្ចប់ក្នុងគ្រាប់ចំនួន ៣៤១ គ្រាប់នៅក្នុងកំប៉ុងខូគីចំនួន ៤ និងធុងផ្ទុកបន្ទះសៀគ្វីពីរមានតម្លៃជាង ៧៦ លានប៉េសូ (ប្រហែល ១,៣ លានដុល្លារ) ដោយវត្ថុទាំងនោះត្រូវបានគេរាយការណ៍ថា បានរកឃើញតាមរយៈដំណើរការត្រួតពិនិត្យកាំរស្មីអ៊ិច៕
ប្រែសម្រួល ឈូក បូរ៉ា