ព័ត៌មានអន្តរជាតិ

លោក Putin ជួបជាមួយ នឹងមេបញ្ជាការកំពូលរបស់លីប៊ីលោក Khalifa Haftar

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានបើកកិច្ចប្រជុំមួយនៅក្នុងទីក្រុងមូស្គូ ជាមួយនឹងមេបញ្ជាការកំពូល របស់ប្រទេសលីប៊ី លោក Khalifa Haftar ។

យោងតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បានថ្លែងបែបនេះថា៖ ពួកយើងអាចអះអាងបានថា នៅក្នុងជំនួបដែលបានធ្វើឡើងកាលពីថ្ងៃម្សិលមិញនៅក្នុងវិមានក្រុមឡាំង គឺបានពិភាក្សាគ្នាទៅលើស្ថានភាពមួយចំនួន នៅក្នុងប្រទេសលីប៊ី និងក៏ដូចជាបញ្ហាផ្សេងទៀត នៅលើពិភពលោកផងដែរ។

ដោយឡែកខាងភាគីលីប៊ី វិញបានអះអាងថា លោក Haftar បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ មធ្យោបាយ នៃការពង្រឹង និងការអភិវឌ្ឍន៍របស់ពួកគេ ក៏ដូចជាបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមកជាច្រើនផ្សេងទៀត នៅក្នុងជំនួបរបស់គាត់ជាមួយមេដឹកនាំរុស្ស៊ី លើកនេះ។

គួរឲ្យដឹងដែរថា មេបញ្ជាការកំពូលរបស់លីប៊ីរូបនេះបានធ្វើដំណើរមកដល់ប្រទេសរុស្ស៊ី សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការកាលពីថ្ងៃអង្គារ នៅពេលដែលគាត់ត្រូវបានស្វាគមន៍ដោយអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី វរសេនីយ៍ឯក Yunus-Bek Yevkurov នៅឯអាកាសយានដ្ឋាន៕ ប្រែសម្រួល៖ស៊ុនលី

To Top