ព័ត៌មានអន្តរជាតិ

ប៉ូឡូញ រិះគន់ចៗ លោក Zelensky ថាបានភ្លេចអ្នកណា ដែលបានជួយ អ៊ុយក្រែន ជាងគេបំផុត

Global Look Press / Jakub Kaczmarczyk

បរទេស៖នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយ កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងគៀវ មិនគួរភ្លេចថាប្រទេសណា បានជួយវាច្រើន ជាងគេនោះឡើយ ។

យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីរូបនេះ បានស្តីបន្ទោសប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky ជុំវិញសុន្ទរកថា របស់លោកនៅឯមហាសន្និបាត អង្គការសហប្រជាជាតិ និងបានព្រមានអ៊ុយក្រែន ប្រឆាំង នឹងទំនាក់ទំនងជិតស្និទ្ធ ជាមួយទីក្រុងប៊ែរឡាំងផងដែរ ។

លោក Morawiecki បាននិយាយ នៅក្នុងសន្និបាត នៃគណបក្សច្បាប់ និង យុត្តិធម៌ (PiS) នៅទីក្រុង Katowice ថា៖ប៉ូឡូញគឺជាអ្នក ដែលបានស្វាគមន៍ប្រជាជនអ៊ុយក្រែន ពីរឬបីលាននាក់នៅក្រោម ដំបូលរបស់យើង វាគឺជាប៉ូលដែលបានទទួល យកជនជាតិអ៊ុយក្រែន មុនគេ ។

ក្នុងនោះលោកនាយករដ្ឋមន្ត្រី​បាន​បន្ថែមទៀត​ថា​៖​វា​មានតម្លៃខ្លាំងណាស់ហើយវាមិនគួរត្រូវបានបំភ្លេចដោយ លោក​ប្រធានាធិបតី Zelenskyនោះទេ។

គួរឲ្យដឹងដែរថាបន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ក៏បានរិះគន់ៗខ្លាំង ដោយនិយាយថា​ សុន្ទរកថា​របស់​មេដឹកនាំ​អ៊ុយក្រែន​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នៅឯ​សន្និបាត ​អង្គការសហប្រជាជាតិ​ថា គឺជារឿងដែល​មិន ​សមរម្យ​នោះទេ៕
ប្រែសម្រួល៖ស៊ុនលី

To Top