បាងកក៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសថៃ បានចាប់ខ្លួនបុរស២នាក់ ដែលត្រូវបានចោទប្រកាន់ថា បានលក់កាំភ្លើងទៅឱ្យក្មេងប្រុសម្នាក់ដែលមានអាយុ១៤ឆ្នាំម្នាក់ដែលគេសង្ស័យថា បានធ្វើសកម្មភាពបាញ់ប្រហារនៅក្នុងផ្សារទំនើប០១ន្លែងក្នុងទីក្រុងបាងកក ដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លា ក្មេងជំទង់រូបនេះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតជុំវិញការវាយប្រហារកាលពីថ្ងៃអង្គារនៅឯផ្សារទំនើប Siam Paragon ដែលប៉ូលិសដាក់ការសង្ស័យថា បានធ្វើឡើងជាមួយនឹងកាំភ្លើងខ្លីបាញ់ទទេដែលត្រូវបានកែប្រែសមត្ថភាពថ្មី មន្ត្រីនៅក្នុងខេត្តយ៉ាឡា នៅភាគខាងត្បូងដ៏ជ្រៅរបស់ប្រទេសថៃ បានចាប់ខ្លួនបុរសពីរនាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយសង្ស័យថាបានលក់កាំភ្លើងទៅក្មេងប្រុសនោះ។
មន្ត្រីប៉ូលិសជាន់ខ្ពស់ប្រចាំនៅ Yala បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “ប៉ូលិសបានឆ្មក់ចូលផ្ទះរបស់ពួកគេដើម្បីស្វែងរកភស្តុតាងបន្ថែមទៀតដែលទាក់ទងនឹងករណីនេះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា