វ៉ាស៊ីនតោន ៖ នាយកដ្ឋាន សន្តិសុខមាតុភូមិអាមេរិក (DHS) បានឲ្យដឹងថា ប្រឈមមុខនឹងការកើនឡើង នៃលំហូរជនចំណាកស្រុកថ្មី សេតវិមានបានលះបង់ច្បាប់ សហព័ន្ធចំនួន ២៦ ដើម្បីអនុញ្ញាត ឱ្យសាងសង់ជញ្ជាំងព្រំដែន នៅតំបន់ Starr County ភាគខាងត្បូងរដ្ឋតិចសាស់។
វាជាការត្រឡប់មកវិញ នៃរដ្ឋបាលលោក បៃដិន ចាប់តាំងពីការសាងសង់ជញ្ជាំងព្រំដែន គឺជាការសន្យាហត្ថលេខា របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងយុទ្ធនាការបោះឆ្នោតក្នុងឆ្នាំ២០១៦ របស់លោក ហើយត្រូវបានគេរិះគន់យ៉ាងខ្លាំង ពីគណបក្ស ប្រជាធិបតេយ្យ ចាប់តាំងពីពេលនោះមក។
លោកប្រធានាធិបតី ចូ បៃដិន បានបញ្ឈប់ការសាងសង់ កំឡុងពេលសប្តាហ៍ដំបូង របស់លោកនៅក្នុងសេតវិមាន ក្នុងខែមករា ឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
លេខាធិការ DHS លោក Alejandro Mayorkas បានឲ្យដឹងនៅ ក្នុងសេចក្តីជូនដំណឹងមួយថា “បច្ចុប្បន្នមានភាពស្រួចស្រាវ និងជាបន្ទាន់ក្នុងការ សាងសង់របាំងរាងកាយ និងផ្លូវនានានៅក្នុងតំបន់ជុំវិញ ព្រំដែននៃសហរដ្ឋអាមេរិក ដើម្បីការពារការចូលដោយខុសច្បាប់ ចូលទៅក្នុងសហរដ្ឋអាមេរិក នៅក្នុងតំបន់គម្រោង” ។
លោក Mayorkas បានលើកឡើងថា លោកកំពុងប្រើប្រាស់សិទ្ធិអំណាចរបស់លោក ដែលផ្តល់ដោយសភា ដើម្បីបោះបង់ច្បាប់ទាំងនេះ រួមទាំងច្បាប់ខ្យល់ស្អាត ច្បាប់ទឹកផឹកប្រកបដោយសុវត្ថិភាព និងច្បាប់ប្រភេទសត្វជិតផុតពូជ៕
ប្រែសម្រួល ឈូក បូរ៉ា