ព័ត៌មានអន្តរជាតិ

បាត់ខ្លួនមនុស្ស៤នាក់ នៅក្នុងហេតុការណ៍លិចទូកនេសាទនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា

រូបភាពពី៖​ XINHUA

ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មានអ្នកនេសាទចំនួន៤នាក់កំពុងបាត់ខ្លួន និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះ ក្រោយពីទូក របស់ពួកគេបានក្រឡាប់នៅឆ្នេរសមុទ្រនៅរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។
ទូកបានក្រឡាប់លិចកាលពីពាក់កណ្តាលអធ្រាតថ្ងៃព្រហស្បតិ៍ នៅចម្ងាយប្រមាណ១១ម៉ាយ ពីភាគខាងជើងផែកប៉ាល់ Munambam ក្នុងស្រុក Kochi ។

ក្រោយពីលិចទូក ឆ្មាំសមុទ្រ និងនាយកដ្ឋានជលផលប្រចាំស្រុក Kerala បានធ្វើការរុករក និងប្រតិបត្តិការជួយសង្គ្រោះដើម្បីរកអ្នកដែល កំពុងបាត់ខ្លួនចំនួន៤នាក់ ។

មន្ត្រីមួយរូបបានលើកឡើងថា “មានអ្នកនេសាទចំនួន៧នាក់នៅលើទូក ។ អ្នកនេសាទចំនួន៣នាក់ត្រូវបានជួយសង្គ្រោះ ដោយទូកនេសាទផ្សេងទៀត” ។ “ឆ្មាំសមុទ្រ បានល្បាតដោយទូក ដែលមានទូកត្រួតពិនិត្យមួយ និងឧបករណ៍ពីដែនអាកាស បានដាក់ពង្រាយនៅក្នុងតំបន់នោះ” ។

អ្នកនេសាទដែលត្រូវបានជួយសង្គ្រោះ បានបញ្ជូនទៅដល់មន្ទីរពេទ្យមួយកន្លែងនៅស្រុក Fort Kochi ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top