ព័ត៌មានអន្តរជាតិ

បទវិភាគ៖ សេដ្ឋកិច្ចចិន នឹងបន្តជំរុញឱ្យសេដ្ឋកិច្ចសកល ស្តារឡើងវិញ ដោយភាពធន់ យ៉ាងខ្លាំង

  អ្នកធ្វើទេសចរណ៍ក្នុងស្រុក មានចំនួន៨២៦លាននាក់ ដែលបានកើនឡើង៤.១%បើប្រៀបធៀបនឹងឆ្នាំ២០១៩ ប្រាក់ចំណូល ខាងទេសចរណ៍ក្នុងស្រុកមានចំនួន៧៥៣.៤៣ប៊ីលានយន់ ប្រាក់ចិន ដែលបានកើនឡើង១.៥%បើប្រៀបធៀបនឹងឆ្នាំ២០១៩  ប្រាក់ចំណូលលក់សំបុត្រភាពយន្តចិន បានលើសពី២.៧៣ប៊ីលានយន់ប្រាក់ចិន  ផ្លូវដែកទូទាំងប្រទេសចិនបានដឹកជញ្ជូនអ្នកដំណើរចំនួនជាង១៦០លាននាក់។ល។  ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៃបុណ្យសែនព្រះខែនិងបុណ្យជាតិចិន ដែលទើបតែកន្លងផុតទៅទីផ្សារ ប្រើប្រាស់របស់ប្រទេសចិន បានលេចចេញភាពថ្កុំថ្កើង និងភាពអ៊ូអរយ៉ាងខ្លាំង។

   បុណ្យជាតិឆ្នាំនេះ គឺជាវិស្សមកាលបុណ្យជាតិលើកដំបូង បន្ទាប់ពីការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩របស់ប្រទេសចិនមានស្ថេរភាព។ស្ថាប័នទាំងក្នុងនិងក្រៅប្រទេសបានព្យាករណ៍ជាទូទៅថា  ស្របពេលដែលការស្តារឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបង្កើនល្បឿន ទីផ្សារប្រើប្រាស់ក្នុងស្រុកនឹងមានប្រជាប្រិយភាពខ្លាំងដែលខានជួបយូរហើយ។ ក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ  ពីស្ថានីយរថភ្លើង ដែលមានភាពមមាញឹក និងមានមនុស្សយ៉ាងច្រើន ដល់តំបន់ទេសភាពល្បីៗ ដែលមានមនុស្សកកកុញ រហូតដល់ទីផ្សារសម្តែងល្ខោន ដែលពិបាកទទួលបានសំបុត្រ  សុទ្ធតែបានបញ្ជាក់ពីការព្យាការណ៍បែបនេះ។

អ្នកវិភាគបានលើកឡើងថា មូលហេតុដែលទីផ្សារប្រើប្រាស់របស់ប្រទេសចិនបានបញ្ចេញនូវភាពរស់រវឹកយ៉ាងខ្លាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ មួយផ្នែកគឺដោយមកពីតម្រូវការ ចេញទៅធ្វើដំណើរនិងទិញឥវ៉ាន់ របស់ប្រជាជន ដែលត្រូវបានទប់ស្កាត់ ដោយការរីករាលដាលនៃជំងឺកូវីដ១៩ បានបញ្ចេញទាំងស្រុង ហើយមួយផ្នែកទៀត គឺដោយមកពីរដ្ឋបាលគ្រប់ថ្នាក់ របស់ប្រទេសចិន បានដាក់ចេញគោលនយោបាយ និងវិធានការមួយចំនួន ដើម្បីស្ដារឡើងវិញនិងពង្រីក ការប្រើប្រាស់យ៉ាងសកម្ម ហើយជំរុញតម្រូវការប្រើប្រាស់ក្នុងសង្គម។

ភាពរុងរឿងថ្កុំថ្កើងដែលបានបង្ហាញក្នុងអំឡុងពេល"សុវណ្ណសប្តាហ៍"នៃបុណ្យជាតិឆ្នាំនេះ គឺជាសញ្ញាដ៏សំខាន់នៃការរក្សាស្ថិរភាពនិងងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិន។ពេលបច្ចុប្បន្ននេះ   ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ  ហើយបរិយាកាសខាងក្រៅមានភាពកាន់តែស្មុគស្មាញនិងតឹងរ៉ឹង  រីឯសេដ្ឋកិច្ចចិនវិញ បែរជាបានបង្ហាញពីភាពធន់និងភាពរស់រវើកក្នុងការស្តារឡើងវិញជាបន្តបន្ទាប់។

ជាពិសេស គឺចាប់តាំងពីខែសីហាឆ្នាំនេះមក ក្រោមការជំរុញនៃគោលនយោបាយនិងវិធានការមួយចំនួនស្តីពីការពង្រីកតម្រូវការក្នុងស្រុក បង្កើនជំនឿចិត្ត និងទប់ស្កាត់ហានិភ័យ ការបង្កបង្កើនផលនៃឧស្សាហកម្មនិងសេវាកម្មរបស់ប្រទេសចិនបានបង្កើនល្បឿនតម្រូវការក្នុងស្រុកត្រូវបានបន្តពង្រីកថែមទៀត ហើយសេដ្ឋកិច្ចជាតិបានងាកទៅរកសភាពល្អប្រសើរឡើងវិញជាបណ្តើរៗ។

 វេបសាយ《Wall Street Journal》អាមេរិកបានផ្សាយដំណឹងនាពេលថ្មីៗនេះថា  ក្រោមបរិការណ៍ដែលការដំឡើងអត្រាការប្រាក់នៅអឺរ៉ុបនិងអាមេរិកបានធ្វើឱ្យអ្នកប្រើប្រាស់និងសហគ្រាសធ្លាក់ក្នុងភាពក្រីក្រ  សេដ្ឋកិច្ចរបស់ប្រទេសចិនបានបង្ហាញពីនិន្នាការរស់រវើកដែលបាននាំមកនូវក្តីសង្ឃឹមដល់សេដ្ឋកិច្ចពិភពលោក។ អ្នកនាំពាក្យនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងនៅពេលថ្មីៗនេះថា   អង្គការនេះបានឃើញនូវនិន្នាការស្ថិរភាពនៃសេដ្ឋកិច្ចរបស់ប្រទេសចិនតាយរយៈទិន្នន័យថ្មីបំផុត។  ប្រការទាំងនេះ សុទ្ធតែបង្ហាញថាជំនឿចិត្ត របស់សហគមន៍អន្តរជាតិ ចំពោះការស្តារឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងកើនឡើងជាបន្តបន្ទាប់។

តាមពិតទៅ បរិយាកាសអន្តរជាតិដែលសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងប្រឈមមុខនៅតែមានភាពស្មុគស្មាញនិងតឹងរ៉ឹង ហើយមូលដ្ឋានគ្រឹះសម្រាប់ការស្តារឡើងវិញជាបន្តបន្ទាប់ក៏នៅតែត្រូវពង្រឹងថែមមួយកម្រិតទៀតដែរ។ ប៉ុន្តែម្យ៉ាងទៀត ទិដ្ឋភាពវិជ្ជមានលក់ដាច់ណាស់នៃទីផ្សារប្រើប្រាស់ក្នុងអំឡុងពេលវិស្សមកាលបុណ្យជាតិចិនបានបង្ហាញយ៉ាងច្បាស់ថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពធន់យ៉ាងខ្លាំង មានសក្ដានុពលយ៉ាងធំធេង និងពោរពេញទៅដោយភាពរស់រវើក ហើយនិន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរនិងមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ។ ក្នុងបរិយាកាសជាទូទៅដែលកម្លាំងចលករ នៃកំណើនសេដ្ឋកិច្ចពិភពលោកមិនគ្រប់គ្រាន់ សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងបន្តជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចសកល ដោយភាពធន់យ៉ាងខ្លាំង៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top