ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី៖ ដំណោះស្រាយ តាមបែបយោធានៅអ៊ុយក្រែន ទំនងជានឹងមិនមាន ប្រសិទ្ធភាពឡើយ

រូបភាព៖Afp

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Guido Crosetto បានព្យាករណ៍ថា ជម្លោះរុស្ស៊ីអ៊ុយក្រែន ទំនងជាមិនអាចដោះស្រាយគ្នា បានឡើយនៅលើសមរភូមិ។

លោក​ក៏​បាន​បង្ហើប​ថា រដ្ឋាភិបាលទីក្រុង​រ៉ូម​កំពុង​ពិចារណា​ លើ​មធ្យោបាយ​នាំ​ភាគី​ទាំង​ពីរ ​ចូល​តុ​ចរចា ខណៈ​ដែលខ្លួននៅតែបន្ត​ផ្តល់​អាវុធ​ ដល់ទី​ក្រុងគៀវនៅឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកកាសែតលោកCrosetto បានទទួលស្គាល់ថា មិនថារដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី Giorgia Meloni ចង់គាំទ្រអ៊ុយក្រែន ដោយមិនបានកំណត់គោលដៅ នោះទេ ប៉ុន្តែបច្ចុប្បន្នគោលនយោបាយនេះ គឺមិនទាន់ប្រាកដនិយមនោះទេ។

លោកក៏​បានលើកឡើង អំពីបញ្ហាអស្ថេរភាព​នៅ​ទីនោះ ​បាន​អូសបន្លាយ​អស់​រយៈពេល ​ជាង​មួយ​ឆ្នាំ​កន្លះ ដោយ​​បាន​បន្ថែម​ថា៖ពេលវេលា​កាន់តែ​កន្លង​ទៅ លទ្ធភាព​នៃ​ការ​ជួយ​អ៊ុយក្រែន​កាន់តែ​ច្រើន​ ជាមួយ​នឹង​ធនធាន​កាន់ តែ​ការ​ថយ​ចុះ។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា នេះមិនបង្ហាញពីការផ្លាស់ប្តូរ គោលនយោបាយ របស់ប្រទេសអ៊ីតាលីទេ ប៉ុន្តែជាលក្ខណៈកំណត់នៃចំណែក របស់ប្រទេសដើម្បីធ្វើកិច្ចការងារនេះ ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាក្រុមមន្ត្រីរុស្ស៊ីពីមុនបានចង្អុលបង្ហាញថាប្រធានាធិបតី Zelensky បានច្រានចោល ការចរចាប្រកបដោយប្រសិទ្ធភាព នៅពេលដែលគាត់បានចុះហត្ថលេខា លើក្រឹត្យមួយកាលពីខែតុលា ឆ្នាំមុន ដែលហាមឃាត់ការសន្ទនា ជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ប្រសិនបើបុគ្គលរូបនេះ នៅតែជាមេដឹកនាំរបស់រុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top