បរទេស៖ យោងតាមការចេញផ្សាយ របស់ RT ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ នៅប្រទេសរុស្ស៊ី លោក Alexander Ben Zvi បានអះអាងថា ជនជាតិរុស្ស៊ីប្រហែលជា ស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានចាប់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន Hamas ។
អ្នកការទូតរូបនេះ បានធ្វើការកត់សម្គាល់នេះ ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃអាទិត្យ ដោយពន្យល់ថាក្រុមសកម្មប្រយុទ្ធ បានចាប់ចំណាប់ខ្មាំង ក្នុងចំនួនដ៏ច្រើន ក្នុងអំឡុងពេលការលុកលុយ ពីតំបន់ហ្គាហ្សាចូល ទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃសៅរ៍។
លោកបានបន្តថាចំនួនចំណាប់ខ្មាំង មានច្រើនប៉ុន្តែយើងមិនទាន់មានទិន្នន័យច្បាស់លាស់ នៅឡើយទេ ហើយមនុស្សជាច្រើន បានលើកឡើងអំពីចំនួន ប្រហែល១០០នាក់។
ឯកអគ្គរដ្ឋទូតរូបនេះ ក៏បានអះអាងដែរថា យ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែល ចំនួន៣៥០នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលវាយឆ្មក់នេះ ខណៈដែលមនុស្សប្រហែល១៨០០នាក់ ផ្សេងទៀតបានរងរបួសប៉ុន្តែ តួលេខនេះត្រូវបានគេរំពឹងថានឹងអាចបន្តកើនឡើងបន្ថែមទៀត៕
ប្រែសម្រួល៖ស៊ុនលី