ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បាញ់គ្រាប់កាំភ្លើងធំ សំដៅលីបង់ វិញ

រូបភាពពី៖​ AFP

បរទេស ៖កងកម្លាំងយោធា នៃប្រទេសអ៊ីស្រាអ៊ែល IDF បានប្រកាសកាលពីថ្ងៃអាទិត្យថាពួកគេបានបើកការបាញ់គ្រាប់កាំភ្លើងធំទៅលើទឹកដីរបស់ប្រទេសលីបង់វិញជាការឆ្លើយតបទៅនឹងការវាយប្រហារជាច្រើនដងនៅតាមតំបន់ព្រំដែនជាមួយគ្នា។

យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយគ្រាប់ផ្លោងជាច្រើនដងត្រូវបានគេរាយការណ៍មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីនផ្សេងទៀតបានបើកការវាយលុកទ្រង់ទ្រាយធំទៅលើទីក្រុង និងមូលដ្ឋានទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា។

កងទ័ពអ៊ីស្រាអ៊ែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយកាសែត Times of Israel ថា៖IDF បានកំពុងចាត់វិធានការរៀបចំសម្រាប់លទ្ធភាពប្រភេទនេះ ហើយនឹងបន្តប្រតិបត្តិការនៅគ្រប់តំបន់ និងគ្រប់ពេលវេលាចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិលអ៊ីស្រាអែល ។

គ្រាប់​ផ្លោង​ដែល​ត្រូវ​បាន​បាញ់​ចេញ​ពី​ទឹកដី​លីបង់​មុន​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​វាយ​ប្រហារ​ទីតាំង​យោធា​អ៊ីស្រាអែល​មួយ​នៅ​ក្នុង​កសិដ្ឋាន Shebaa ដែល​ធ្លាប់មាន​ជម្លោះកន្លងមកហើយIDF អះអាងថាបច្ចុប្បន្នកាំភ្លើងធំរបស់ខ្លួនកំពុងចាប់ផ្តើមវាយលុកតបវិញទៅលើតំបន់ក្នុងប្រទេសលីបង់ ដែលបានបើកការវាយប្រហារនោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top