សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ត្រៀមខ្លួននឹងប្រារព្ធ “មហាសន្និបាតប្រចាំឆ្នាំ ២០២៣ (2023 NATIONAL CONVENTION)” នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Fairfeild by Marriot។ កម្មវិធីដ៏ធំមួយនេះ នឹងរៀបចំធ្វើឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក ដែលក្នុងនោះនឹងមានកម្មវិធីធំៗ ដូចជាសមាជប្រចាំឆ្នាំ (General Assembly) និងរាត្រីស្រមោលស (Gala Night)។
មហាសន្និបាតប្រចាំឆ្នាំ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងថ្នាក់តំបន់, ការសង្ខេបរបាយការណ៍សមិទ្ធផលប្រចាំឆ្នាំ, ការជួបជុំសមាជិក និងសមាជិកា, កម្មវិធីប្រគល់ពានរង្វាន់ និងការទំនាក់ទំនងពាណិជ្ជកម្ម។
គួរឱ្យចាប់អារម្មណ៍ផងដែរ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងជាម្ចាស់ផ្ទះដើម្បីប្រារព្ធ “មហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិចប្រចាំឆ្នាំ ២០២៤ (2024 JCI Asia-Pacific Conference (ASPAC)” ដែលជាសន្និបាតថ្នាក់អន្តរជាតិ និងជាកិត្តិយសដ៏អស្ចារ្យ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាពជាមួយប្រទេសនៅក្នុងតំបន់ និងជុំវិញពិភពលោក។ តាមរយៈមហាសន្និបាតនេះ នឹងបង្ហាញពីរសជាតិនៃវប្បធម៌ដ៏រុងរឿងរបស់កម្ពុជា ប្រពៃណី ចម្រៀង របាំ និងការដាក់តាំងម្ហូបអាហារជាច្រើន ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ ឲ្យមកស្គាល់កម្ពុជា ព្រមទាំងសក្តានុពលទេសចរណ៍ និងឱកាសក្នុងការវិនិយោគនៅក្នុងប្រទេសផងដែរ។
ចុះឈ្មោះចូលរួមកម្មវិធី ៖ https://forms.gle/yuL2PQErUkatnR (Close Register on 26th October 2023)