សេអ៊ូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើង បានស្តីបន្ទោសប្រធានាធិបតីលោក មូន ជេអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញការកត់សម្គាល់របស់លោក ដែលជំរុញឱ្យមានទំនាក់ទំនងប្រសើរឡើងជាមួយប្រទេសជប៉ុន ដោយចោទប្រកាន់លោកថា បានសម្របសម្រួលដោយសារតែផលប្រយោជន៍ សេដ្ឋកិច្ច និងសម្ពាធពីសហរដ្ឋអាមេរិក។
គេហទំព័រ Uriminzokkiri ដែលជាគេហទំព័រឃោសនា មួយរបស់កូរ៉េខាងជើង បានធ្វើការរិះគន់នៅថ្ងៃព្រហស្បតិ៍នេះ ដោយអះអាងថាលោកមូន បានសុំជួបប្រជុំញឹកញាប់ ជាងនេះជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅក្នុងកិច្ចប្រជុំជាមួយ ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុនប្រចាំនៅកូរ៉េខាងត្បូង Koji Tomita កាលពីដើមខែនេះ។
គេហទំព័រនេះក៏បានរិះគន់រដ្ឋមន្រ្តីក្រសួង ការបរទេសលោកស្រី កាង ដែលបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពីសម ភាគីជប៉ុន របស់លោកស្រី នៅពេលដែលពួកគេ បានជួបគ្នាទ្វេភាគីនៅខាងក្រៅសន្និសីទ សន្តិសុខក្រុងមុយនិច នៅប្រទេសអាល្លឺម៉ង់៕