ព័ត៌មានជាតិ

ADB ៖ គម្រោង ថាមពលពន្លឺព្រះអាទិត្យ នៅកម្ពុជា ជាគម្រូល្អ សម្រាប់​ប្រទេសដទៃ

រូបភាព៖ ក្រសួងរ៉ែនិងថាមពល

ភ្នំពេញ ៖ លោក Winfried F. Wicklein អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីADB បាន វាយតម្លៃថា គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលកម្ពុជា បានធ្វើជាមួយ ADB ជាគម្រោងថោកជាងគេបំផុត នៅក្នុងតំបន់ និងជាគម្រូល្អសម្រាប់ប្រទេសដទៃ។

យោងតាមក្រសួងរ៉ែ​ និងថាមពល​ បានឱ្យដឹងថា ADB ប្តេជ្ញាបន្តគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបផងដែរថា នៅថ្ងៃទី ៩-១០ ខែតុលា ឆ្នាំ ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចសន្ទនា កម្រិតខ្ពស់ ស្តីពីយុទ្ធសាស្រ្តដៃគូជាតិកម្ពុជា (Country Partnership Strategy) ឆ្នាំ ២០២៤-២០២៨។

យុទ្ធសាស្រ្តដៃគូ ជាតិកម្ពុជាថ្មី ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ផ្តោតលើវិស័យអាទិភាពចំនួន ៣ដូចខាងក្រោម៖
ទី១ ៖ ពង្រីកការវិនិយោគ លើវិស័យកសិកម្ម ទឹក និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ី
ទី២ ៖ ការលើកកម្ពស់ការ វិនិយោគបៃតង និងបច្ចេកវិទ្យា
ទី៣ ៖ កៀរគរ ហិរញ្ញប្បទាន អាកាសធាតុតាមរយៈការលើកកម្ពស់បរិស្ថាន និងការទទួលបានមូលនិធិសម្បទាន ៕

To Top