ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១២ តុលា ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី១២ បាននាំយកបច្ច័យ ចំនួន២៤លាន៨សែនរៀល និង៧៤០ដុល្លារ ដែលបានពីសទ្ធាជ្រះថ្លារបស់មន្ត្រី ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ វេរប្រគេនព្រះសង្ឃ វត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
ជាមួយគ្នានោះ លោក ឃួង ស្រេង និងលោកស្រី ព្រមទាំងមន្រ្តីរាជការចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បាននាំយកបង្អែម នំចំណី ចង្ហាន់បិណ្ឌបាត្ររួម និងគ្រឿងឧបភោគបរិភោគ ទៅវេរ ប្រគេនដល់ព្រះសង្ឃ ព្រមទាំងរាប់បាត្របង្សុកូលទ្ទិសកុសល ជូនដល់បុព្វការីជនដែលបានឋានទៅកាន់លោកខាងមុខ ។
សូមរំលឹកថា ពិធីកាន់បិណ្ឌនេះ មិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការរួបរួមសាមគ្គីគ្នា រវាងព្រះសង្ឃនិងគ្រហស្ថ មន្ត្រីរាជការ អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាការរួមចំណែក ក្នុងការជួយទ្រទ្រង់ដល់វិសយ័ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជួយថែរក្សាប្រពៃណីទំនៀមទំលាប់ កេរដំណែលដ៏ល្អប្រពៃ របស់ដូនតាថែមទៀតផង៕
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-11_11-31-31-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-11_11-31-34-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-11_11-31-36-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-11_11-31-39-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-11_11-31-41-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-11_11-31-43-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/photo_2023-10-11_11-31-46-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/10/IMG_3273-1024x683.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)